កម្ពុជា​-​វៀតណាម​ នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ច្រក​ព្រំ​ដែន​អន្តរជាតិ​ម៉ឺន​ជ័យ ​រវាង​ខេត្តព្រៃវែង​ និង​ខេត្ត​តៃ​នី​ង​ នា​ចុងខែ​ឧសភា​នេះ

2021/05/27 06:25:58 pm        220

ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ ​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ​នឹងដាក់​ឲ្យ​ដំណើរការ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​(​ព្រៃវែង​)-​តឺ​ន​ណា​ម​(​តៃ​នី​ង​) នា​ថ្ងៃទី​៣១ ខែឧសភា​ ឆ្នាំ​២០២១ ខាងមុខនេះ​ ខណៈ​ការបើក​នេះ​ នឹង​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ​ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ និង​ប្រជាពលរដ្ឋ​ខេត្ត​តៃនិញ​ កាន់តែ​ល្អប្រសើរ ​ក៏ដូចជា​ ចូលរួម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របៀប​ប្រទេស​ទាំងពីរ​ផងដែរ​។

យោងតាម​លិខិត របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ទៅកាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​គោលការណ៍​អនុញ្ញាត ​ដែល​ទូរទស្សន៍​BTV ​ទទួល​បាន​ នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១​នេះ ​បាន​បញ្ជាក់​បន្ថែមថា ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ច្រក​អន្តរជាតិ​ថ្មី​នេះ ​នឹងត្រូវ​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តព្រៃវែង ​របស់​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាលខេត្ត​តៃ​នី​ង របស់​វៀតណាម ដោយ​អនុវត្ត​វិធានការ ​និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-​១៩​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​នោះ​។

តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ដដែល​ បានលើកឡើង​ទៀតថា ​សម្រាប់​ការរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​(​ព្រៃវែង​)-​តឺ​ន​ណា​ម​(​តៃ​នី​ង​)​នេះ​ ជា​ផ្លូវការ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ​នាពេលខាងមុខ​ នៅក្រោយ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​បាន​ធូរស្រាល​។

សម្តេច​ក្រឡាហោម បានបញ្ជាក់​ផងដែរ​ថា ​ច្រក​អន្តរជាតិ​ថ្មី​នេះ នឹង​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ និង​ប្រជាពលរដ្ឋ​ខេត្ត​តៃ​និញ​កាន់តែ​ល្អប្រសើរ ​ក៏ដូចជា ​ចូលរួម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របៀប​ប្រទេស​ទាំងពីរ​ផងដែរ​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm