កំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងធំ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារដូវត្រីពងកូន។
លទ្ធផលក្នុងប្រតិបត្តិការ បង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ច បានធ្វើការរុះរើ និងកាត់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ក្នុងនោះឧបករណ៍ លូស្បៃមុងចំនួន២៨មាត់ ,របាំងស្បៃមុងចំនួន៥កន្លែងសរុបប្រវែង៨៤០ម៉ែត្រ , បង្គោលចម្រឹងចំនួន៤២០ដើម និងធ្វើការប្រលែងកូនត្រីចម្រុះជាង៥០គីឡូក្រាម៕







