Djokovic បំបែកកំណត់ត្រាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកទី ៤៧ ក្នុងអាជីព

2023/09/06 07:03:14 pm        168

គ្មាននរណាអាចបង្អាក់ភាពជោគជ័យរបស់ កំពូលកីឡាករវាយកូនបាល់ស៊ែប Novak Djokovic បាន​ឡើយបើទោះឈានដល់វ័យ ៣៦ ឆ្នាំក៏ដោយ បន្ទាប់ឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកទី ៤២ ក្នុងអាជីព បំបែកកំណត់ត្រារបស់ Roger Federer។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះហាក់មិនលំបាកខ្លាំងឡើយដើម្បីយកឈ្នះគូប្រកួតម្ចាស់ទឹកដីអាមេរិក Taylor Fritz នៅវគ្គ ៨ នាក់ចុងក្រោយតាមរយៈជ័យជំនះ ៣​ សិតផ្ទួនៗ ៦-១ ៦-៤ និង ៦-៤ បន្តដំណើរស្វែងរកពាន Grand Slam លើកទី ២៤ ក្នុងអាជីពឱ្យស្មើកំណត់ត្រារបស់កីឡាការិនី Margaret Court។

ជើងឯក US Open ៣ សម័យរូបនេះនឹងបន្តជួបជាមួយអ្នកឈ្នះរវាងកីឡាករអាមេរិកទាំងពីរ Frances Tiafoe រឺ Ben Shelton ដែលប្រកួតថ្ងៃនេះ។

ចំណែកការប្រកួតវគ្គ ៨ នាក់ចុងក្រោយពីរគូផ្សេងទៀតត្រូវប្រកួតយប់នេះ និងព្រឹកស្អែករួមមាន Daniil Medvedev ត្រូវជួបមិត្តរួមជាតិរុស្ស៊ី Ruben Rublev និងកីឡាករអេស្ប៉ាញ Carlos Alcaraz ជួបកីឡាករអាល្លឺម៉ង់ Alexander Zverev។

ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនីក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអាមេរិក Coco Gauff មិនធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខកបំណងឡើយ បន្ទាប់ពីយកឈ្នះកីឡាការិនីមកពីឡេតូនី Jelena Ostapenko មិន​លំបាក​ ៦-០ និង ៦-២ ប្រើពេលត្រឹម ៦៧ នាទីដើម្បីឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Coco Gauff ដែលមកដល់ US Open នេះជាមួយទំនុកចិត្តបន្ទាប់ពីទើបឈ្នះពីរកម្មវិធីជាប់គ្នានៅ Washington និង Cincinnati នោះ នឹងបន្តជួបជាមួយកីឡាការិនីឆេកលំដាប់លេខ ១០ ពិភពលោក Karolina Muchova ដែលបានយកឈ្នះកីឡាការិនីរ៉ូម៉ានី Sorana Cirstea ៦-០ និង ៦-៣៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm