មន្ត្រីUN៖វិបត្តិមនុស្សធម៌ដ៏គួរឲ្យព្រួយបារម្ភ និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ កំពុងយាយីប្រទេសកុងហ្គោភាគខាងកើត

2023/09/06 07:19:12 pm        92

UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោភាគខាងកើតដែលញាំញីដោយជម្លោះ កាន់តែយ៉ាប់យ៉ឺនគួរឲ្យព្រួយបារម្ភក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដោយ មនុស្សចំនួន៨លាននាក់ ដែលត្រូវការជំនួយជាបន្ទាន់ ហើយស្ត្រី និងកុមារីរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្នុងទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួនបីប៉ុណ្ណោះ។

លោកស្រី Edem Wosornu នាយកប្រតិបត្តិការនៃការិយាល័យមនុស្សធម៌របស់UN ដែលទើបតែវិឡត្រឡប់ពីទស្សនកិច្ចប្រទេសកុងហ្គោជាមួយនឹងនាយកគ្រាអាសន្នមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បាននិយាយថា អ្វីដែលពួកគេបានឃើញ និងឮ គឺ«គួរឲ្យតក់ស្លុត គួរឲ្យឈឺចាប់ និងសោកស្ដាយជាទីបំផុត»។

លោកស្រី បាននិយាយថា ស្ថានភាពនៅក្នុងខេត្ត North Kivu, South Kivu និង ខេត្ត Ituri គឺជាស្ថានភាពដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់បានឃើញ ហើយនោះគឺនៅក្នុងប្រទេសដែលមានមនុស្សជាង២៦ លាននាក់ កំពុងស្រេកឃ្លាន និងត្រូវការស្បៀងអាហារជាបន្ទាន់។

លោកស្រី Wosornu បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា អំពើហិង្សាផ្អែកលើភេទ កំពុងត្រូវបានប្រព្រឹត្តឡើងក្នុងកម្រិតដ៏ធំ និងគួរឲ្យព្រួយបារម្ភ ដោយមានអ្នករស់រានមានជីវិតច្រើនជាង ៣៥.000 នាក់ដែលកំពុងស្វែងរកសិទ្ធិទទួលបានការព្យាបាល និងសេវាកម្មផ្សេងៗ បន្ទាប់ពីការវាយប្រហារក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបី។ លោកស្រី បាននិយាយថា ដោយសារតែអ្នកនៅរស់រានមានជីវិតមួយភាគតូច រាយការណ៍ពីអំពើហិង្សាផ្អែកលើភេទ ចំនួននេះ ទំនងជាច្រើនជាងនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm