ទួរគី៖ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងទឹកជំនន់នៅក្នុងខេត្ត Kırklareli ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃអង្គារ (៥ កញ្ញា) ។
នៅក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រសួងមហាផ្ទៃបាននិយាយថា សាកសពមនុស្ស២នាក់ត្រូវបានរកឃើញខណៈបុគ្គលិកសង្រ្គោះបានស្វែងរកពលរដ្ឋ៤នាក់ដែលបាត់ខ្លួន។
វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអភិបាលខេត្ត Kirklareli បង្ហាញពីយានអេស្ការវាទ័រ និងរថយន្តយោធា ទៅដល់តំបន់ព្រៃឈើដែលគ្របដណ្តប់ដោយទឹកជំនន់ ខណៈដែលឧទ្ធម្ភាគចក្របានឃ្លាំមើលតំបន់នោះ។
ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ (AFAD) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សចំនួន១២នាក់ ដែលបានជាប់ខ្លួននៅក្នុងតំបន់នោះ៕

