Mason Greenwood ទទួលការស្វាគមន៍ពីអ្នកគាំទ្រ Getafe នៅពេលហ្វឹកហាត់

2023/09/06 09:12:20 pm        515

ខ្សែប្រយុទ្ធចំនូលថ្មី Mason Greenwood បានទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុមថ្មី Getafe ក្នុងកិច្ចសន្យាខ្ចីជើងពី Manchester United។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន។

កាលពីខែមុន Manchester United ធ្លាប់ឱ្យដឹងថា Mason Greenwood អាច​នឹង​ចាក​ចេញ​ពី​ក្លិប​ដោយ​កិច្ច​ព្រមព្រៀងមួយ បន្ទាប់ពីត្រូវបានលើកលែងទោសបាន ៦ ខែ។

បញ្ហារបស់ Greenwood នៅ Manchester United គឺជុំវិញរឿងអាស្រូវប៉ុនប៉ងរំលោភ និង​ប្រើ​ប្រាស់​ហឹង្សា​លើ នារីភេទ តែក៏ត្រូវបានលើកលែងនឹងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈ។

Greenwood មិនបានហ្វឹកហាត់ រឺចូលលេងជាមួយ Manchester United តាំង​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ខែមករាឆ្នាំ ២០២២។

បើតាមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់ Getafe គេឃើញ​មាន​អ្នក​គាំទ្រ​ស្រែ​ក​ហ៊ោរ ​រីករាយចំពោះវត្តមានរបស់ Greenwood ហ្វឹកហាត់នៅកីឡដ្ឋាន Coliseum Alfonso Perez របស់ Getafe មុនធ្វើពិធីបង្ហាញផ្លូវការនៅថ្ងៃអង្គារម្សិលមិញ។

Getafe ចាប់ផ្តើមរដូវកាលបាន ៤ ប្រកួតនៅ La Liga ឈ្នះ ១ ស្មើ ១ ចាញ់ ២ ឈរលេខ ១៤ ក្នុង​តារាង​ខណៈបរាជ័យចុងក្រោយបំផុតគឺនៅទឹកដី Real Madrid ២-១ ចុងសប្តាហ៍កន្លងទៅ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        318
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm