អាមេរិក ៖ អតីតមេដឹកនាំក្រុម Proud Boys ស្តាំនិយម លោក Enrique Tarrio ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២២ឆ្នាំកាលពីថ្ងៃអង្គារ (៥ កញ្ញា) សម្រាប់តួនាទីរបស់លោកនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ដែលជាការកាត់ឲ្យជាប់ទោសរយៈពេលវែងបំផុតនៅក្នុងករណីបែបនេះ។
ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក លោក Timothy Kelly បានដាក់ទោសលើលោក Tarrio វ័យ៣៩ឆ្នាំមកពីទីក្រុង Miami សម្រាប់តួនាទីរបស់លោកនៅក្នុងកុបកម្មដោយក្រុមអ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាំមេរិក លោកដូណាល់ ត្រាំ នាពេលនោះ។
លោក Tarrio ត្រូវបានកាត់ទោសពីបទឃុបឃិតឲ្យប្រព្រឹត្តបទឧក្រិដ្ឋសម្រាប់តួនាទីរបស់ខ្លួនក្នុងការរៀបចំផែនការកុបកម្ម នៅវិមានកាពីតូល ដែលព្យាយាមបញ្ឈប់សភាពីការបញ្ជាក់ការបរាជ័យរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការបោះឆ្នោតសកល ដែលលោក ត្រាំ អះអាងក្លែងក្លាយថា ជាការបោះឆ្នោតមានការលួចបន្លំ។
មនុស្សជាង១.១០០នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធនឹងការវាយលុកលើវិមានកាពីតូល ហើយមនុស្សយ៉ាងហោចណាស់៦៣០នាក់ បានផ្ដល់ចម្លើយពីភាពមានទោស និងមនុស្សយ៉ាងហោចណាស់១១០នាក់ ត្រូវបានកាត់ឲ្យជាប់ទោសនៅក្នុងដំណើរការកាត់ក្តីនេះ។
មនុស្ស៥នាក់ រួមទាំងមន្ត្រីនគរបាលម្នាក់បានស្លាប់ក្នុងអំឡុងពេល ឬភ្លាមៗបន្ទាប់ពីកុបកម្មនោះ ហើយមន្ត្រីនរបាលជាង១៤០នាក់បានរងរបួស ព្រមទាំងការខូចខាតដល់វិមានកាពីតូល គឺមានចំនួនរាប់លានដុល្លារផងដែរ៕

