នីហ្ស៊េរីយ៉ា ៖ កម្មករនីហ៊្សេរីយ៉ា បានធ្វើកូដកម្មកាលពីថ្ងៃអង្គារ (៥កញ្ញា) ដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរកំណែទម្រង់របស់ប្រធានាធិបតីហ៊្សេរីយ៉ា លោក Bola Tinubu ក្នុងគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក ដែលបានបង្កឲ្យមានវិបត្តិការចំណាយក្នុងការរស់នៅប្រចាំថ្ងៃ។
កូដកម្មរយៈពេលពីរថ្ងៃ ដែលហៅដោយសភាការងារនីហ្សេរីយ៉ា (NLC) តំណាងឱ្យកម្មកររាប់លាននាក់នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ គឺកំពុងរៀបចំសម្រាប់កូដកម្មមិនកំណត់ចាប់ពីថ្ងៃទី២១ ខែកញ្ញា តទៅ។
នគរបាលនៅទីក្រុង Lagos បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការស្លាប់របស់មនុស្សម្នាក់ក្នុងអំឡុងពេលកូដកម្មនៅក្នុងសង្កាត់ Mile ទី២ បន្ទាប់ពីក្រុមបាតុករសង្ស័យ បានបិទផ្លូវធំមួយ ហើយបានដុតសំបកកង់រថយន្ត ប៉ុន្តែមិនមានរបាយការណ៍ផ្សេងទៀតអំពីអំពើហិង្សានោះទេ។
លោក Tinubu ដែលបានទទួលតំណែងខណៈសេដ្ឋកិច្ចកំពុងជួបបញ្ហាជាមួយនឹងបំណុលដ៏ច្រើនបំផុតមិនធ្លាប់មាន និងអតិផរណាខ្ពស់ផងនោះ កំពុងស្ថិតក្រោមសម្ពាធក្នុងការផ្តល់ការសង្គ្រោះដល់កម្មករ បន្ទាប់ពីលោកបានលុបចោលការឧបត្ថម្ភធនប្រេងដ៏ពេញនិយមប៉ុន្តែមានតម្លៃថ្លៃ ដែលបណ្តាលឱ្យតម្លៃប្រេងកើនឡើង។ លោកក៏បានបញ្ចប់ការគ្រប់គ្រងរូបិយប័ណ្ណ ដែលធ្វើឱ្យរូបិយប័ណ្ណណៃរ៉ារបស់នីហ៊្សេរីយ៉ា ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

