ឥណ្ឌា ៖ វិចិត្រករជនជាតិឥណ្ឌាម្នាក់ ដែលមកពីភាគខាងជើងរដ្ឋ Punjab បានគូសរូបគំនូរប្រវែងជាង២ម៉ែត្រ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ សម្រាប់កិច្ចប្រជុំកំពូលG20។
លោក Jagjot Singh ដែលមកពីទីក្រុង Amritsar ចង់ស្វាគមន៍លោក បៃដិន ជាមួយនឹងគំនូររបស់ខ្លួនក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបៃដិន ទៅកាន់ប្រទេសឥណ្ឌា។
លោក Singh ចំណាយពេលប្រហែល១០ថ្ងៃដើម្បីបង្កើតផ្ទាំងរូបថតបញ្ឈររបស់លោកបៃដិន ដោយប្រើបន្សំផ្សេងៗគ្នានៃពណ៌គំនូរ។
លោកបៃដិន គឺជាភ្ញៀវកិត្តិយសមួយរូប ក្នុងចំណោមភ្ញៀវកិត្តិយសជាច្រើន ដែលនឹងមកដល់ប្រទេសឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូល ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ (៩ កញ្ញា) ខាងមុខនេះ ។
កិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃនោះ នឹងមានបញ្ជីភ្ញៀវកិត្តិយសថ្នាក់ខ្ពស់បំផុត ដែលឥណ្ឌាបានស្វាគមន៍ រាប់ចាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន រហូតដល់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងព្រះអង្គម្ចាស់ Mohammed Bin Salman របស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

