សាលាបារាំងមិនយល់ព្រមឲ្យក្មេងស្រីជាច្រើននាក់ស្លៀកពាក់សម្លៀកបំពាក់ម៉ូស្លីម ចូលសិក្សា

2023/09/06 09:58:10 pm        61

បារាំង ៖ រដ្ឋមន្ត្រីរដ្ឋាភិបាល បាននិយាយ កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) ថា ថ្ងៃបើកបវេសនកាលដំបូងនៃឆ្នាំសិក្សា ២០២៣-២០២៤ សាលាបារាំងមួយចំនួន បានបញ្ជូនក្មេងស្រីជាច្រើននាក់ត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ដោយសារក្មេងស្រីទាំងនោះបដិសេធមិនព្រមដោះសម្លៀកបំពាក់អាបាយ៉ារបស់ពួកគេ ពោលគឺជាសម្លៀកបំពាក់ទ្រវែងដែលគ្របតាំងពីស្មាដល់ជើងរបស់ពួកស្ត្រីម៉ូស្លីម។

លោក Gabriel Attal បានប្រាប់ទូរទស្សន៍ BFM ថា ដោយប្រឆាំងនឹងការហាមប្រាមលើការស្លៀកសម្លៀកបំពាក់ម៉ូស្លីម ក្មេងស្រីជិត ៣០០នាក់ បានបង្ហាញខ្លួន កាលពីព្រឹកថ្ងៃចន្ទ (ទី៤ ខែកញ្ញា) ជាមួយនឹងសម្លៀកបំពាក់អាបាយ៉ារបស់ពួកគេ។ លោកបាននិយាយថា ក្មេងស្រីទាំងនោះភាគច្រើន បានយល់ព្រមផ្លាស់អាវក្រៅចេញ ប៉ុន្តែ ៦៧នាក់ បានបដិសេធ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបារាង បានប្រកាសកាលពីខែមុនថា ខ្លួនកំពុងហាមប្រាមការស្លៀកពាក់សម្លៀកបំពាក់អាបាយ៉ា នៅក្នុងសាលារៀន ដោយនិយាយថា ការស្លៀកពាក់នោះ បានបំពានច្បាប់ស្តីពីលទ្ធិសាសនា ក្នុងវិស័យអប់រំ ដែលបានឃើញរួចមកហើយពីការហាមឃាត់ ចំបោះស្បៃរុំក្បាលរបស់ស្ត្រីម៉ូស្លីម ដោយបម្រាមនោះ ផ្អែកលើហេតុផលដែលពួកគេបង្កើតឡើងថា ជាការបង្ហាញអំពីទំនាក់ទំនងសាសនា។ ការសម្រេចនេះ បានធ្វើឲ្យពួកអ្នកនយោបាយស្ដាំរីករាយ ប៉ុន្តែក្រុមឆ្វេងនិយម អះអាងថា ទង្វើនេះ តំណាងឲ្យប្រមាថមើលងាយដល់សេរីភាពជនស៊ីវិល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm