ប្រាំខែ​ដើមឆ្នាំ​២០២១ ​ខេត្តកំពត ​ប្រមូល​ផល​នេសាទ ​បាន​ជាង​ប្រាំបី​ពាន់​តោន

2021/05/27 06:53:21 pm        491

កំពត ៖ មន្ត្រី​ជំនាញ​ជលផល​ បាន​លើកឡើងថា​ ស្ថានភាព​ការនេសាទ ​និង​ការធ្វើ​វារីវប្បកម្ម​ទាំង​ទឹកសាប ​និង​ទឹកប្រៃ​ នៅក្នុង​ខេត្តកំពត​ ដំណើរការ​ទៅជា​ប្រក្រតី ​ ទោះជា​ស្ថិតក្នុង​បរិបទ​វិបត្តិ​កូ​វីដ​-១៩​ក៏ដោយ ។ ​ក្នុង​រយៈពេល​៥​ខែ​ ដើមឆ្នាំ​២០២១​នេះ ​ខេត្តកំពត ​ប្រមូល​ផល​នេសាទ​សរុប​ចំនួន​ជាង​ប្រាំបី​ពាន់​តោន​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក ស សុ​រិ​ន បាន​ប្រាប់​ឲ្យ​ដឹងថា​ ខេត្តកំពត​ មាន​ទូក -​កាណូត​នេសាទ ​សរុប​ចំនួន១ ០៥៣​គ្រឿង​ ដែល​បាន​នឹង​កំពុង​ដំណើរការ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ ​ហើយ​គិត​មកដល់​ថ្ងៃនេះ ​ស្ថានភាព​ការធ្វើ​នេសាទ​ប្រព្រឹត្តិ​ទៅជា​ធម្មតា ​មិន​មាន​ការ​អះ​ខាន​ទេ​។ បងប្អូន​ប្រជា​នេសាទ​នៅតែ ចេញទៅ​នេសាទ​ បើទោះជា​អាច​ប្រឈម​នឹង​បញ្ហា​កូ​វីដ​-១៩​ផង និង​បញ្ហា​ខ្យល់​កន្ត្រាក់​ផង​នោះ​។ ចំពោះ​ស្ថានភាព​ផល​នេសាទ​រក្សា​នៅ​ដដែល ​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អាកាស​ធាតុ​ប្រែប្រួល មាន​ព្យុះ ​ខ្យល់កន្ទ្រាក់​ធ្វើ​ឲ្យ​ប្រជា​នេសាទ ​ចេញទៅ​នេសាទ​មិនបាន​ទៀងទាត់​ទេ​។

លោកនាយ​ខណ្ឌ​ជលផល ​បាន​ឲ្យ​ដឹង​ដែរ​ថា ​តាម​របាយការណ៍​ផល​នេសាទ ​រយៈពេល​៥​ខែ​ ដើម្បី​ឆ្នាំ២០២១ សរុប​៨ ២០២​តោន​ ក្នុងនោះ ​ផល​នេសាទ​សមុទ្រ ​៧ ៤៤៣​តោន ​ និង​ផល​នេសាទ​ទឹកសាប​៧៥៩​តោន​។ ​ចំណែក​ផល​វារីវប្បកម្ម សរុប​មាន​ចំនួន១ ៦៦៩​តោន ក្នុងនោះ​វារីវប្បកម្ម​សមុទ្រ​១៤០៧​តោន​ និង វារីវប្បកម្ម​ទឹកសាប២៦២​តោន ។

លោក​ បាន​បញ្ជាក់ដែរថា ​អំឡុង​កូ​វីដ​-១៩​នេះ ​មានការ​នាំចូល​ផលនេសាទ​ ចតួច ​ដោយសារ​តម្រូវការ​ទីផ្សារ មិនទាន់​ធំ​ទូលាយ ​ភោជនីយដ្ឋាន​ ភ្ញៀវទេសចរ​មិនទាន់​ដើរលេង​ច្រើន​ តែ​ទោះជា​យ៉ាងណាក៏ដោយ តម្លៃ​ផល​នេសាទ​មិន​ធ្លាក់​ថ្លៃ​នោះទេ ​គឺ​រក្សា​នៅ​ដដែល​។

លោក​ បានស្នើ​សុំ​ឲ្យ​ប្រជា​នេសាទ​មានការ​ប្រុងប្រយ័ត្ន ​និង​តាមដាន​ការ​ព្យាករណ៍​អាកាសធាតុ​ដោយ​មើល​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​មុននឹង​ចេញទៅ​នេសាទ ​ពិសេស​សូមកុំ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​។​ តែ​យ៉ាងណា​ក៏ដោយ ត្រីមាស​ទី​១​ ឆ្នាំ​២០២១ ​បទល្មើស​នេសាទ​មាន​១៤ ករណី ៖ រឹបអូស និង​បំផ្លាញចោល ​១០​ករណី ​ មាន​ឈិបរុញ​ដៃ​ភ្ជាប់​ឧបករណ៍​ឆក់ ៦​គ្រឿង ​អាំង​វ៉ែ​កទ័រ​ឆក់​៦​គ្រឿង ​អាគុយ​៣​គ្រឿង ​ និង រឹបអូស និង​បំផ្លាញ​លប​កន្ទុយ​កណ្តុរ​ចំនួន​៤​ករណី​ ស្មើ ៣២០​លប​។ ​ទប់ស្កាត់​ការ​កាប់បំផ្លាញ ​និង​រំលោភ​ដី​ព្រៃកោងកាង​ចំនួន​ ១៨​ករណី ,​ទប់ស្កាត់​ការ​ចាក់ដី ​និង​បូម​ខ្សាច់​លប់​ដែន​នេសាទ​ ចំនួន​៧​ករណី​៕

អត្ថបទ ៖ អាន សារីម 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm