ឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃពុធនេះបានប្រាប់ដល់មេដឹកនាំក្រុមសមាជិកទាំង១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានថា សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសរបស់លោក បានគាំទ្រយ៉ាងពេញទំហឹងសម្រាប់រចនាសម្ព័ន្ធប្រចាំតំបន់ដឹកនាំដោយអាស៊ាន ហើយសម្ព័ន្ធមិត្តទាំង៣ប្រទេសនេះ បានព្រមព្រៀងគ្នារកឲ្យឃើញវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ។
មេដឹកនាំអាស៊ីអាគ្នេយ៍បានជួបជាមួយលោក Yoon នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលប្រចំាឆ្នំារបស់ប្លុកប្រចាំតំបន់នេះ ធ្វើជាប្រធាដោយប្រទេសឥណ្ឌូនេស៊ី។
លោក Yoon បានប្រាប់សារព័ត៌មាន Kompas របស់ឥណ្ឌូនេស៊ីក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃអង្គារថាកូរ៉េខាងត្បូងនិងអាស៊ាន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈមានការគំរាមដោយនុយក្លេអ៊ែរ និងការបង្ករឿងដោយមីស៊ីលកំពុងកើនឡើងមិនធ្លាប់មានរបស់កូរ៉េខាងជើង បានដាក់ការគំរាមដោយផ្ទាល់ និងអត្ថិភាពចំពោះរដ្ឋជាសមាជិកអាស៊ានផងដែរ។
កាលពីលើកមុន អាស៊ាន បានព្រមានពីគ្រោះថ្នាក់នៃការអូសទាញធ្លាក់ចូលទៅក្នុងជម្លោះអំណាច។
មេដឹកនាំរបស់អាស៊ាន នឹងជួបជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នាយករដ្ឋចិនលោក Li Qiang និងមេដឹកនាំប្រទេសជាដៃគូផ្សេងទៀត រួមមាន ជប៉ុន អូស្ត្រាលី និងឥណ្ឌានៅក្នុងកិច្ចប្រជុំកំពូល។

