
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃពុធនេះបានបង្ហាញពីការគាំទ្ររបស់លោកសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ហើយប្រទេសរបស់លោកនឹងមានកិច្ចសហប្រតិបត្តិការជាមួយប្លុកនេះដើម្បីធានាបានថាប្រទេសផ្សេងទៀតអនុវត្តតាមគោលការណ៍នៃចក្ខុវិស័យរបស់អាស៊ាន លើក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។
លោក Kishida ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ខណៈលោកបានមកដល់សម្រាប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ក្នុងទីក្រុងហ្សាការតា មុនចូលទៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្លុកប្រចាំតំបន់ដែលមានសមាជិក១០ប្រទេស។
នៅក្នុងជំនួប លោក Widodo បានអំពាវនាវសម្រាប់ការវិនិយោគរបស់ជប៉ុន ក្នុងមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ានមួយឆ្នាំ១៨៤លានដុល្លារ និងបាននិយាយថាប្រទេសអាស៊ីពូព៌ាមួយនេះអាចជាអ្នករួមចំណែកធំបំផុតក្នុងការទទួលយកនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន។
មេដឹកនាំអាស៊ាន នឹងបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃព្រហស្បតិ៍ទី៧ ខែកញ្ញា ជាវេទិកាដ៍ទូលំទូលាយ រួមមានប្រទេសចិន ឥណ្ឌា ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក។