កសិករកាហ្វេអ៊ុយហ្គង់ដា ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរារាំងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ

2023/09/06 11:31:03 pm        123

កសិករដាំដំណាំកាហ្វេអ៊ុយហ្គង់ដា លោក Allan Green នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាប្រព័ន្ធធារាសាស្រ្តបន្តក់ទឹក និងដាក់ជីសិប្បនិម្មិត ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុដែលធ្វើឲ្យផលិតផលដំណាំកាន់តែពិបាកខ្លាំង លើវិស័យនាំចេញកំពូលសណ្តែករបស់អាហ្វ្រិក ។

ក្រុមមន្រ្តីរដ្ឋាភិបាល ក្រុមប្រតិបត្តិធុរកិច្ច និងក្រុមយុទ្ធនាការអាកាសធាតុ នឹងជួបជុំគ្នានៅក្នុងរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើការបង្កើនហិរញ្ញវត្ថុអាកាសធាតុ ហើយការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ។

ក្រុមកសិករដូចជាលោក Green នឹងផ្តល់ទស្សនៈចំពោះបច្ចេកវិទ្យាអ្វីខ្លះដែលនឹងដំណើរការនៅអាហ្វ្រិក និងវិធីដែលពួកគេអាចប្រើប្រាស់ដើម្បីយកឈ្នះផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុនៅតាមបណ្តាប្រទេសជាច្រើនដូចជានៅអ៊ុយហ្គង់ដា ជាកន្លែងដែលលំនាំទឹកភ្លៀងនឹងផ្លាស់ប្តូរតាមរដូវ ហើយតំបន់ខ្លះទៀតនឹងប្រែទៅជាស្ងួត និងមិនសូវអំណោយផលដល់ការដំាដំណាំកាហ្វេ ។

ក្រុមកសិករដាំដំណាំកាហ្វេនៅអ៊ុយហ្គង់ដា និយាយថា ភ្លៀងចាប់ផ្តើមធ្លាក់យឺត ឬឆាប់ជាងវាធ្លាក់តាមធម្មតា ហើយជួនកាលធ្លាក់ទាបជាងធម្មតា ឬធ្លាក់ច្រើនជ្រុល ហើយនិងធ្វើឲ្យខូចដំណាំ ខណៈដែលគ្រោះរាំងស្ងួតមានរយៈពេលកាន់តែយូរ និងកាន់តែធ្ងន់ធ្ងរ ។

លោក Green និយាយថា ដំាដំណាំកាហ្វេជោគជ័យនៅពេលបច្ចុប្បន្នក្នុងប្រទេសអ៊ុយហ្គង់ដា កសិករត្រូវតែវិនិយោគលើវិធានការកាត់បន្ថយអាកាសធាតុ ជាពិសេសគឺប្រព័ន្ធធារាសាស្រ្ត ដើម្បីធ្វើឲ្យរុក្ខជាតិមានសុខភាពល្អ ពេលដែលគ្មានភ្លៀងធ្លាក់ ឬភ្លៀងធ្លាក់រយៈពេលខ្លីខ្លាំងពេក ។

លោក Green បានបង្កើតកសិដ្ឋានកាហ្វេល្អ នៅឆ្នាំ ២០២១ ហើយរំពឹងថា នឹងប្រមូលផលសណ្តែកដំបូងរបស់លោក នៅខែវិច្ឆិកាខាងមុខនេះ ។ លោកនិយាយថា មហិច្ឆិតារបស់លោកគឺដាំដំណាំលើផ្ទៃដីប្រហែល ៤០៥ហិចតា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm