ឥណ្ឌូណេស៊ី ៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានពិភាក្សាអំពីការពង្រីកភាពជាដៃគូការពារជាតិ ដើម្បីរួមបញ្ចូលការគាំទ្រដល់ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) នៅខាងក្រៅវេទិការនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃពុធ (ទី៦ ខែកញ្ញា)នេះ។
លោកវីដូដូ ក៏បាននិយាយផងដែរថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកសម្រាប់ជោគជ័យនៃកិច្ចប្រជុំកំពូលរបស់ប្លុកក្នុងតំបន់ ដែលប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើជាម្ចាស់ផ្ទះក្នុងរដ្ឋធានីហ្សាការតារបស់ខ្លួន។
អាស៊ានដែលបានព្រមានពីគ្រោះថ្នាក់នៃការអូសទាញចូលទៅក្នុងជម្លោះរបស់មហាអំណាចកំពុងជួបពិភាក្សាជាមួយលោកស្រី Harris នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងមេដឹកនាំនៃប្រទេសជាដៃគូជាច្រើនរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។
ទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន Joe Biden ទាំងសមភាគីចិនលោក ស៊ី ជីនពីង ពុំបានចូលរួមកិច្ចប្រជុំកំពូលនេះទេ។

