អ៊ុយក្រែន៖ មនុស្សយ៉ាងហោចណាស់១៧ រួមទាំងកុមារម្នាក់ផងដែរ បានស្លាប់ក្នុងការវាយប្រហារ ដែលបានកើតឡើងនៅលើទីផ្សារតាមដងផ្លូវដ៏មមាញឹកមួយទាំងកណ្ដាលថ្ងៃ ជាការវាយប្រហារដ៏កម្រ។
លោកប្រធានាធិបតីអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារដោយចេតនាលើ ផ្សារមួយកន្លែងក្នុងទីក្រុងសន្តិភាព កូស្ត្យានទីនីវកា (Kostyantynivka) របស់ប្រទេសអ៊ុយក្រែន ខណៈប្រមុខការទូតសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កំពុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង គីវ (Kyiv)។
ទីក្រុង កូស្ត្យានទីនីវកា ដែលស្ថិតនៅក្នុងតំបន់ដូណេតស៍ (Donetsk)ភាគខាងកើតរបស់អ៊ុយក្រែន ស្ថិតនៅជិត សមរភូមិជួរមុខ។
វីដេអូបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញពីការផ្ទះអណ្ដាតភ្លើងពណ៌លឿងទុំ នៅចុងផ្លូវម្ខាង ជាទីដែលមនុស្សម្នាកំពុងទិញទំនិញ ។ ប្រទេសរុស្ស៊ី ពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។
លោក Volodymyr Zelensky ដែលបានស្ដីបន្ទោសទីក្រុងមូស្គូ នោះ បាននិយាយថា អ្នកស្លាប់ទាំងនោះសុទ្ធតែជាមនុស្សគ្មានកំហុស និងបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។
មនុស្សយ៉ាងហោចណាស់៣៣នាក់ ផ្សេងទៀត បានរងរបួស ។ ផ្សារមួយកន្លែងដែលមានឱសថស្ថាន និងហាងលក់ទំនិញ ត្រូវគេរាយការណ៍ថាត្រូវបានប៉ះពាល់ ដោយសារកម្ទេចភ្លើង ៕


