ចៅក្រមរដ្ឋចចា (Georgia) មួយរូបកាលពីថ្ងៃពុធ បាននិយាយថា លោកមានការសង្ស័យយ៉ាងខ្លាំងដែលថា លោក Donald Trump និងសហចុងចោទទាំង១៨ នាក់អាចចូលសវនាការជាមួយគ្នានៅខែដើមក្រោយ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌដ៏ធំមួយ ដោយចោទប្រកាន់ពួកគេពីបទសមគំនិតបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលបានបរាជ័យបរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ។

ចៅក្រមតុលាការកំពូលរបស់តំបន់ហ្វាល់តុន (Fulton) លោក ស្កុត ម៉ាក់ហ្វី (Scott McAfee) បានផ្តល់ពេលដល់ក្រុមរដ្ឋអាជ្ញារយៈពេល ១០ ថ្ងៃដើម្បីពន្យល់ពីរបៀបដែលពួកគេ អាចជម្រះក្ដីលើជនជាប់ចោទទាំងនេះរួមគ្នា អមដោយសំណួរផ្លូវច្បាប់សំខាន់ៗ និងកាលបរិច្ឆទនៃការកាត់ក្តីដ៏លឿន ដែលនឹងមកដល់នៅខែក្រោយសម្រាប់ចុងចោទដែលបានទាមទារ។
ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងពេលសវនាការក្នុងទីក្រុងអាត្លង់តា បញ្ជាក់ពីបញ្ហាប្រឈមនៃដំណើរការកាត់ក្ដីរបស់បុគ្គលជាច្រើនឲ្យបានឆាប់នៅថ្ងៃទី ២៣ ខែតុលា ស្របពេលក្រុម រដ្ឋអាជ្ញានិយាយថាពួកគេមានបំណងធ្វើលើការជំទាស់របស់ចុងចោទមួយចំនួន។
កន្លងមក សវនាការ នេះ ធ្លាប់បានបង្កក្ដីបារម្ភសម្រាប់ក្រុមមេធាវីរបស់លោក Trump គឺ លោក ស៊ីដនី ផូវ៉េល ( Sidney Powell) និង លោក ខិនណេតចេស៊ីប្រូ (Kenneth Chesebro) ក្នុងការកាត់ផ្តាច់សំណុំរឿងរបស់ពួកគេដាច់ដោយឡែកពីគ្នា និងមានការកាត់ក្តីជាលក្ខណៈបុគ្គលម្នាក់ៗឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ស្កុតគ្រូបមែន(Scott Grubman) ដែលជាមេធាវីមួយរូបរបស់ លោក ចេស៊ីប្រូ បាននិយាយថា មិនអាចមានការកាត់ក្តីមនុស្ស ១៩នាក់រួមគ្នាបានទេ។ លោក Trump និងចុងចោទផ្សេងទៀតបានផ្ដល់ចម្លើយពីភាពគ្មានទោស៕
