Jesus Herrada ឈ្នះដំណាក់កាលទី ១១ Vuelta a Espana តែ Sepp Kuss បន្តនាំមុខ

2023/09/07 07:13:15 pm        152

កីឡាករប្រណាំងកង់អេស្ប៉ាញ Jesus Herrada បានប្រជែងឈ្នះដំណាក់កាលទី ១១ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana ខណៈដែល​អ្នកនាំមុខ​គេ​នៅ​តែ​ជា​កីឡាករ​អាមេរិក Sepp Kuss ដដែល។

កីឡាករវ័យ ៣៣ ឆ្នាំរបស់ក្រុម Cofidis, Jesus Herrada បាន​ប្រជែង​ខ្លាំង​នៅ​ចំនុច​ឡើង​ទួល​ចុង​ក្រោយ​ដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ២៩ នាទី ១៧ វិនាទី តាម​ពី​ក្រោយ​ដោយ​កីឡាករ​បារាំង Romain Gregoire របស់ក្រុម FDJ យឺតជាង ៣ វិនាទី និងលេខ ៣ កីឡាករ​ដាណឺម៉ាក Andreas Kron យឺតជាង ៨ វិនាទី។

យ៉ាងណាក្តី មិនមានការកែប្រែច្រើនឡើយនៅតំបន់ Top10 នៃ​តារាង​វេលា​រួម​ដោយ​កីឡាករ​អាមេរិក​ Sepp Kuss ជិះឱ្យក្រុម Jumbo-Visma នៅតែបន្តនាំមុខគេ ២៦ វិនាទី​ដដែល​ពី​អ្នក​លេខ ២ កីឡាករអេស្ប៉ាញ Marc Soler និងលេខ ៣ កីឡាករប៊ែលហ្ស៊ិកជើងឯកពិភពលោក Remco Evenepoel យឺតជាង ១ នាទី ៩ វិនាទីដដែល។

រីឯអតីតជើងឯក Tour de France កីឡាកររ៉ូម៉ានី Primoz Roglic នៅតែឈរលេខ​ ៤ ដដែល​យឺត​ជាង ១ នាទី ៣៦ វិនាទី។

សម្រាប់ដំណាក់កាលទី ១២ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង​ Zaragoza៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm