ប្រធានរដ្ឋសភាកូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2023/09/07 07:16:27 pm        174

ភ្នំពេញ៖ ក្នុងឱកាសជំនួបផ្លូវការជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា ​ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ​ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី៦​ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយទស្សនកិច្ចផ្លូវដំបូងគេមកកាន់រដ្ឋសភាកម្ពុជា នៃនីតិកាលទី៧។

នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការ​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ​ឯកឧត្តម គីម ជីន ព្យូ និងលោកជំទាវ រួមនិងគណៈប្រតិភូជាន់ខ្ពស់ទាំងងអស់។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ​ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា​នាពេល​នេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ​និងជាប្រវត្តិសាស្ត្រស្របពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាល​កម្ពុជា ទើបបានបង្កើតឡើង និងដំណើរការបានជាងពីរសប្តាហ៍មុនប៉ុណ្ណោះ។

សម្តេចរដ្ឋសភាធិបតីមានប្រសាសន៍ថា ​នីតិកាលទី៧នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើក​ដំបូងក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំ ​ដែលកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅ​ដោយរលូន។ ​ព្រឹត្តិការណ៍នេះគឺអាចធ្វើទៅបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់អតីត​នាយករដ្ឋមន្ត្រី ​សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការយ៉ាងប៉ិនប្រសប់ និង​ធ្វើការផ្លាស់ប្តូរអំណាចដោយរលូន ខណៈអ្នកបន្តវេនរបស់កម្ពុជា ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី បានទទួលនូវការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ និងសមាជិករដ្ឋសភា។

ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានសម្តែងការអបអរសាទរជូន​ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានអង្គរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលី៧នេះ។​ លើសពីនេះ ឯកឧត្តម​បានកោតសរសើរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាគ្រឹះដ៏រឹងមាំដល់​វឌ្ឍនភាព និងវិបុលភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជាកាន់តែរីក​ចម្រើន​នាពេលអនាគត។

ជាមួយគ្នានេះប្រធានរដ្ឋសភាកូរ៉េ បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋ​សភាធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេកាន់តំណែងជាប្រធានរដ្ឋសភាក្នុងប្រវត្តិសាស្រ្តកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ ប្រធានរដ្ឋសភាកូរ៉េ បានត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា។

ជាក់ស្តែងមុនជំនួបជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាព្រឹកនេះ ឯកឧត្តមប្រធានរដ្ឋ​សភាកូរ៉េ បានអញ្ជើញដាក់កូរ៉ោនផ្កា​ និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ​និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”។ ចំពោះនៅថ្ងៃទី៨ ខែកញ្ញា ស្អែកនេះ ​ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹង​ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ​ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm