តុលាការបោះឆ្នោតប្រធានាធិបតីនីហ្សេរីយ៉ា កាលពីថ្ងៃពុធ (៦ កញ្ញា) បានច្រានចោលសំណើររបស់បក្សគូប្រជែង ប្រឆាំងនឹងការឈ្នះឆ្នោតរបស់លោកប្រធានាធិបតី Bola Tinubu នៅក្នុងការបោះឆ្នោតសកលដែលមានជម្លោះកាលពីខែកុម្ភៈ ដោយធ្វើតាមលំនាំដែលបានមើលឃើញនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះ។

គ្មានបញ្ហាប្រឈមផ្លូវច្បាប់ណាមួយ ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី បានទទួលជោគជ័យនៅក្នុងប្រទេសនីហ្សេរីយ៉ានោះទេ ដែលបានវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៩៩ បន្ទាប់ពីរយៈពេលបីទសវត្សរ៍ នៃការគ្រប់គ្រងដោយយោធាស្ទើរតែគ្មានការរំខាន និងមានប្រវត្តិនៃការលួចបន្លំក្នុងការបោះឆ្នោត។
លោក Atiku Abubakar មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រជាជន និងលោក Peter Obi មេដឹកនាំគណបក្សពលកម្ម ដែលឈរនៅលំដាប់ទីពីរ និងទីបី បានស្នើឱ្យតុលាការលុបចោលការបោះឆ្នោត ដោយចោទប្រកាន់ពីភាពមិនប្រក្រតី។
លោក Atiku និងលោក Obi អាចប្ដឹងទៅតុលាការកំពូលរបស់ប្រទេស ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាក្តី។ បណ្តឹងឧទ្ធរណ៍ណាមួយទាក់ទងនឹងបញ្ហានោះ ត្រូវតែបញ្ចប់ក្នុងរយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃសាលក្រមរបស់សាលាក្តី៕
