ក្រុមហ៊ុន​ល្មើសច្បាប់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ នឹង​រង​ផាក​ពិន័យ​ពី​១​លាន​រៀល​ដល់​១០​លាន​រៀល​

2021/05/27 07:54:05 pm        702

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ​នឹងធ្វើ​ការ​ផាកពិន័យ​ជា​ប្រាក់​ចំពោះ​ជន​ទាំង​ឡាយណា​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ពាណិជ្ជកម្ម​មួយចំនួន ​ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា​នេះ​តទៅ​។

ការប្រកាស​ផាកពិន័យ​នេះ ធ្វើឡើង​ដោយយោង​តាម​សេចក្តីប្រកាស​អន្តរក្រសួង​ ស្តីពី​ការពិន័យ​ជា​ប្រាក់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះ​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​។

តាម​សេចក្តីប្រកាស​អន្តរក្រសួង ការពិន័យ​ជា​ប្រាក់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម​។ ចំណែក​បទល្មើសពាណិជ្ជកម្ម ​សំដៅ​ដល់​ជន​ទាំង​ឡាយណា​ដែល​ប្រព្រឹត្ត​អំពី​ល្មើស​ទៅ​នឹង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម ​និង​បញ្ជី​ពាណិជ្ជកម្ម​, ច្បាប់​ស្តីពី​ម៉ាក​ ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ​និង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។

ប្រភព​ដដែល​ បាន​បន្តថា ចំពោះ​ប្រភេទ​បទល្មើស និង​កម្រិត​ទឹកប្រាក់​ពិន័យ​ទៅតាម​ប្រភេទ​ល្មើស​នីមួយៗ មាន​ទំហំ​ចន្លោះ​ពី ​១​លាន​រៀល​ ដល់ ១០​លាន​រៀល​ ទៅតាម​បញ្ជី​ពិន័យ​ជា​ប្រាក់​នៃ​បទល្មើស​នីមួយៗ​។

តាម​ការបញ្ជាក់​របស់​សេចក្តីប្រកាស​ខាងលើ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​រៀបចំ​គម្រោង​ចំណូល​ពិការ​ពិន័យ​តាម​ប្រភេទ​បទល្មើស​នីមួយៗ ​ដែលមាន​ចែង នៃ​ប្រកាស​អន្តរក្រសួង​នេះ ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ និង​ត្រូវ​ធ្វើ​របាយការណ៍​ចំណូល​ប្រចាំខែ និង​ប្រចាំឆ្នាំ ផ្ញើទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​មុន​ថ្ងៃទី​១០ នៃ​ខែ​បន្ទាប់ ​សម្រាប់​របាយការណ៍​ប្រចាំខែ ​និង​ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ​ខែមករា នៃ​ឆ្នាំ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំឆ្នាំ​៕

​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm