អង្គការឃ្លាំមើលក្រមសីលធម៌របស់អាមេរិក ប្តឹងលោកត្រាំ ដើម្បីព្យាយាមរារាំងមិនឲ្យដាក់រូបលោកត្រាំនៅលើសន្លឹកឆ្នោត

2023/09/07 07:47:46 pm        156

អង្គការឃ្លាំមើលក្រមសីលធម៌ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃពុធ (៦ កញ្ញា) ដើម្បីព្យាយាមរារាំងលោក ដូណាល់ ត្រាំ ពីការដាក់រូបលោកនៅលើសន្លឹកឆ្នោតក្នុងរដ្ឋ Colorado នៅឆ្នាំក្រោយ ប្រសិនបើលោកឈ្នះការតែងតាំងបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដោយលើកហេតុផលថាសកម្មភាពរបស់លោកត្រាំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ធ្វើឱ្យលោកបាត់បង់សិទ្ធិពីការកាន់តំណែង។

អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារមិនប្រកាន់បក្សពួក ដែលជាក្រុមពលរដ្ឋសម្រាប់ការទទួលខុសត្រូវ និងក្រមសីលធម៌នៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋ Colorado ក្នុងនាមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំមួយរូប និងអ្នកបោះឆ្នោតមិនជាប់ពាក់ព័ន្ធ រួមទាំងអតីតរដ្ឋ សហព័ន្ធ និងក្រុមមន្ត្រីមូលដ្ឋានផងដែរ។

យោងតាមក្រុមអ្នកជំនាញផ្នែកច្បាប់បានឱ្យដឹងថា យុទ្ធសាស្ត្រផ្លូវច្បាប់មិនទាន់បានសាកល្បង ដែលពឹងផ្អែកលើអំណាននៃវិសោធនកម្មលើកទី១៤ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមួយនេះ ប្រឈមមុខនឹងបញ្ហាដ៏យូរអង្វែង។

វានឹងតម្រូវឱ្យមានការប្រឈមផ្នែកច្បាប់នៅក្នុងរដ្ឋ និងដែនដីទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចុះបញ្ចូលក្រុមមន្ត្រីថា អតីតប្រធានាធិបតីរូបនេះមិនមានសិទ្ធិក្នុងការកាន់តំណែង បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក បានវាយប្រហារវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងការប៉ុនប៉ងដើម្បីបង្វែរលទ្ធផលបរាជ័យក្នុងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm