វីដេអូដោយយានដ្រូន កាលពីថ្ងៃពុធ បានថតពីទំហំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក បានបោកបក់មកលើផ្នែកមួយចំនួននៅប្រទេសប្រទេសប្រេស៊ីល ភាគខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៦នាក់ស្លាប់ បន្ទាប់ពីវាយបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។

នៅក្នុងរដ្ឋ Rio Grande do Sul ក្រុមអ្នកសង្គ្រោះគាស់កាយតាមកម្ទេចកម្ទី នៅក្នុងទីក្រុង Mucum ដើម្បីរកសាកសពបន្ថែមទៀត។ រដ្ឋនេះកំពុងស្ថិតក្នុងការព្រមានសម្រាប់ទឹកជំនន់បន្ថែមទៀត ក្នុងការបំផ្លាញដោយព្យុះស៊ីក្លូន។
ទឹកជំនន់នៅរដ្ឋ Rio Grande do Sul គឺជាគ្រោះមហន្តរាយធម្មជាតិថ្មីចុងក្រោយនៅក្នុងប្រទេសប្រេស៊ីល។ មនុស្សជាង៥០នាក់ បានស្លាប់នៅក្នុងរដ្ឋ Sao Paulo នៅឆ្នាំនេះបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី និងទឹកជំនន់។
