ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងគីវកាលពីថ្ងៃពុធដោយបានអនុម័តនូវសារមួយថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន។

អំឡុងជំនួប លោក Zelenskyy បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងជំនួយដែលបានទទួលក្នុងវិស័យថាមពលមុនពេលរដូវរងារ។ លោក Blinken គឺជាមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងគីវ ចាប់តាំងពីការវាយបកបានចាប់ផ្តើមកាលពីដើមខែមិថុនា និងបានចាត់ទុកភាពរីកចម្រើននៃការវាយបក ថា គួឲ្យចាប់អារម្មណ៍។ លោកបានធានាដល់លោក Zelenskyyលើការគាំទ្រប្រទេសនេះ ក្នុងការផ្តល់ជំនួយរយៈពេលវែងដើម្បីកសាងអ៊ុយក្រែនឲ្យរឹងមាំ។
លោក Antony Blinken បានប្រកាសការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែនដែលមានចំនួនសរុបជាង១ពាន់លានដុល្លារក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ រួមមានទាំងជំនួយ៦៦៥លានដុល្លារជាជំនួយសន្តិសុខស៊ីវិល និងយោធាថ្មី និងរាប់លានដុល្លារទៀតក្នុងការគាំទ្រសម្រាប់ការការពារដែនអាកាសរបស់អ៊ុយក្រែន និងវិស័យដ៏ទៃទៀត។ លោក Bliken និយាយថា អ៊ុយក្រែនបានធ្វើឲ្យមានការីកចម្រើនដ៏សំខាន់ក្នុងការវាយបករបស់ខ្លួនលើការឈ្លានពានរបស់រុស្ស៊ី អំឡុងទស្សនកិច្ច ដែលលុបលើការវាយប្រហាររបស់រុស្ស៊ីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់។
