សំណល់នៃព្យុះទីហ្វុង Haikui បានធ្វើឲ្យជន់លិចប្រទេសចិន សម្រាប់ថ្ងៃទី៣ ចាប់តាំងពីបានបោកបក់មកដល់ដីគោក ខណៈពពកមានសំណើមនាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រទេស ទោះបីជាមានការធ្វើឲ្យចុះខ្សោយខ្យល់ស៊ីក្លូនក៏ដោយ។

ខណៈការព្យាករណ៍នៅបន្តព្រមានពីភ្លៀងធ្លាក់នៅក្នុងខេត្ត Fujian និងពពកព្យុះដែលកំពុងរំកិលឆ្ពោះទៅកាន់ខេត្ត Guangdong ជាខេត្តសំបូរធនធានបំផុតរបស់ប្រទេស ជាកន្លែងដែលទីក្រុង Tangxi បានរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំង និងទន្លេពេញហៀរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ភូមិរាប់សិបកន្លែង បានរងផលប៉ះពាល់ដោយមានទឹកលិចខ្លាំង។
មនុស្សជាង៣៥០នាក់ រួមមានមនុស្សចាស់ ស្ត្រីនិងកុមារ បានជម្លៀសខ្លួនចេញពីតំបន់ទំនាប។
រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាតំបន់ជាច្រើន នៅក្នុងខេត្ត Guangdong ភាគកណ្តាល និងភាគខាងកើត ព្រមទាំងផ្នែកនៅភាគខាងត្បូងនៃខេត្តJiangxi តំបន់ភាគខាងត្បូងក្នុងខេត្តHunan តំបន់ភាគឦសានតំបន់Guangxi និងតំបន់ភាគកណ្តាលកោះHainan ត្រូវបានគេរំពឹងថា នឹងឃើញព្យុះភ្លៀងខ្លាំង។
