ខេត្តតាកែវ​ បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ចំនួន​១១​នាក់ ​នៅថ្ងៃនេះ​

2021/05/27 08:08:13 pm        149

តាកែវ ​៖ ខេត្តតាកែវ បន្ដ​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​១១​នាក់​ថ្មី​បន្ថែមទៀត​ ដែល​ជា​ករណី​ឆ្លង​សហគមន៍​ បន្ទាប់ពី​បាន​យក​វត្ថុ​សំណាក​ជនសង្ស័យ​ទៅ​ធ្វើ​ការវិភាគ​រក​មេរោគ​កូ​វីដ​-១៩​ កាលពី​ម្សិលមិញ​។

បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​តាកែវ​ នៅថ្ងៃទី២៧ខែឧសភានេះ ​បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ចំនួន​១១​នាក់​នេះ​ ជា​ករណី​ឆ្លង​សហគមន៍​ហើយ​អ្នកជំងឺ​ភាគច្រើន​ជា​អាជីវករ សិស្ស អ្នក​លក់ដូ​ និង​បងប្អូន​កម្មករ​ ដែល​បំរើការ​នៅ​រោងចក្រ​មួយ​ចំនួន​ នៅក្នុង​ខេត្តតាកែវ​។

រដ្ឋបាល​ខេត្តតាកែវ​ ក៏​សូម​អំពាវនាវ​ដល់​លោក​លោកស្រី​អាជីវករ​បងប្អូន​ប្រជាពលរដ្ឋ​ និង​ក្រុម​គ្រួសារ ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ខាងលើ​ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ​ជាបន្ទាន់​ និង​ប្រញាប់​រួសរាន់​ទៅ​យក​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ-១៩ ​នៅ​តាម​មន្ទីរពេទ្យបង្អែក​ ឬ​មណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ប្រាប់​ទូរទស្សន៍​BTV បាន​ឲ្យដឹងថា ​អ្នកជំងឺ​កូ​វីដ​-១៩ ​ដែល​ចំនួន​១១​នាក់​ ដែល​អាជ្ញាធរខេត្ត​ប្រកាសនៅថ្ងៃនេះ​ ភាគច្រើន​ជា​អ្នក​រស់នៅ​ក្នុងស្រុក​បាទី​ និង​ស្រុក​សំរោង ​ហើយ​ពួកគេ​ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ នៅក្នុង​ស្រុក​នីមួយៗ ​ហើយ​មន្ត្រី​ជំនាញ​សុខាភិបាល​ ក៏​​កំពុងតែបន្ត​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​ បន្តទៀត​ផងដែ​រ​៕

អត្ថបទ ​៖​គុជ វិភាគ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm