នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយកាលពីថ្ងៃពុធថា អាស៊ីអាគ្នេយ៍ កំពុងតាមដានដំណើរនៃទំនាក់ទំនងអាមេរិក-ចិន ដោយមានការព្រួយបារម្ភខ្លាំង ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ អាចបញ្ឆេះអរិភាពដែលមានស្រាប់យ៉ាងងាយស្រួលនៅក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រី Lee បានព្រមានថាប្រសិនបើរឿងនេះកើតឡើង សន្តិភាព វិបុលភាព និងស្ថិរភាព ដែលមានមករាប់ទសវត្សរ៍មកហើយនោះ អាចត្រូវបានបំផ្លាញ។
និយាយនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំប្លុកនិងនាយករដ្ឋមន្ត្រីចិន លោក Li Qiang លោកនាយករដ្ឋមន្ត្រី Lee បាននិយាយថាវាពិតជាសំខាន់សម្រាប់ទាំងប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីបន្តការពិភាគ្សាគ្នា កសាងទំនុកចិត្តជាយុទ្ធសាស្ត្រនៅគ្រប់កម្រិតទាំងអស់ ហើយព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែធំធេង។
ទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនចាំបាច់ត្រូវបង្ហាញភាពជាអ្នកដឹកនាំដើម្បីដោះស្រាយបញ្ហាសកលទាំងមូលជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់យើងទាំងអស់គ្នា។
មេដឹកនាំអាស៊ាន កំពុងស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាកន្លែងដែលមេដឹកនាំនឹងមានកិច្ចពិភាក្សាជាមួយដៃគូផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំដែលមេដឹកនាំប្លុកមានការជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris លោកនាយករដ្ឋមន្ត្រី Lee បាននិយាយជាថ្មីថាទំនាក់ទំនងចិន-អាមេរិក គឺជាការព្រួយបារម្ភយូរអង្វែងសម្រាប់តំបន់នេះ។
