ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅកម្សាន្តលេងនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ និយាយថា ពួកគេពុំបានធ្វើដំណើរទៅកាន់បូជនីយដ្ឋានដ៏ពេញនិយមបំផុតនៅក្នុងប្រទេសមួយនេះទេ ដោយសារហេតុផលមួយ គឺរលកកម្តៅពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៨អង្សាសេនៅក្នុងសប្តាហ៍នេះ ។

អ្នកស្រី Theresa Statz គឺជាអ្នកស្រុកមកពីរដ្ឋ Minnesota និយាយថា ដើរលេងនៅទីនេះ ដូចជាដើរលេងក្នុងអណ្តាតភ្លើង ។ កាលពីថ្ងៃម្សិលមិញ ព្រះអាទិត្យរះគ្មានស្រទុំដោយគ្មានពពកមួយដុំ ហើយសូម្បីតែនៅក្នុងម្លប់ក៏ក្តៅដែរ ។
ចំណែកអ្នកស្រី Lindsey Tincher ដែលមកពីរដ្ឋ Minnesota ផងដែរនោះ និយាយថា វាពិតជាក្តៅខ្លាំងណាស់ ។ ក្មេងៗបានសុំទិញការ៉េម ហើយពួកយើងត្រូវការទឹកច្រើន ។
អ្នកស្រី Tincher និងប្តី Daniel របស់គាត់ សង្ឃឹមថានឹងបង្ហាញវិមាន Lincoln Memorial ដល់កូនៗរបស់ពួកគេ ។ អ្នកស្រីនិយាយថា ខ្ញុំមិនប្រាកដនោះទេថាតើពួកយើងនឹងធ្វើដំណើរទៅកាន់វិមាន Lincoln Memorial ដែរឬអត់ ។ ពួកយើងស្នាក់នៅច្រើននៅក្នុងសារមន្ទីរដែលមានម៉ាស៊ីនត្រជាក់ ។
អង្គុយនៅលើបង់ជិតផ្សារទំនើបជាតិ អ្នកនាង Statz និងមិត្តប្រុស Kyle Haight-Nali របស់នាង កំពុងមើលផែនទី ដើម្បីស្វែងរកមើលថាតើកន្លែងណាដែលអាចគេចផុតពីកម្តៅ ។ ពួកគេមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីងតោន ប៉ុន្តែស្ថានភាពអាកាសធាតុពុំអំណោយផលទាល់តែសោះ ។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីងតោន បានបើកតំបន់ម៉ាស៊ីនត្រជាក់ជាច្រើនកន្លែង ដែលគេស្គាល់ថាជាមជ្ឈមណ្ឌត្រជាក់ ដើម្បីឆ្លើយតបនឹងអាកាសធាតុក្តៅខុសរដូវនេះ ៕
