អតីតអ្នកចាំទី Leicester City, Kasper Schmeichel រកបានទ្រនំថ្មីហើយ ដោយទទួលបានកិច្ចសន្យា ១ ឆ្នាំលេងឱ្យក្លិបប៊ែលហ្ស៊ិក Anderlecht។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅទំនេរពីអាជីពកីឡាករបាល់ទាត់របស់ខ្លួន ក្រោយចាកចេញពីក្លិបបារាំង Nice សប្តាហ៍មុន។
Kasper Schmeichel បង្ហាញខ្លួនបាន ៤៦ គ្រប់ក្របខណ្ឌឱ្យ Nice រដូវកាលមុន បន្ទាប់ពីចាកចេញពី Leicester City។

កូនប្រុសរបស់អតីតអ្នកចាំទី Manchester United, Peter Schmeichel រូបនេះ ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិដាណឺម៉ាកសរុប ៩៣ លើក។
Schmeichel ក៏ធ្លាប់ជាសមាជិកសំខាន់របស់ Leicester City ផងដែរក្នុងអាជីពរយៈពេល ១១ ឆ្នាំនៅអង់គ្លេស ដោយបង្ហាញខ្លួនសរុបបាន ៤៧៩ ប្រកួតឈ្នះជើងឯក English Premier League, FA Cup និង Community Shield៕ អត្ថបទ៖នាង សុភាវុធ
