មន្ត្រីក្រសួងការបរទេសម្នាក់ ដែលមើលការខុសត្រូវលើការបញ្ជូនអាវុធ បាននិយាយថា រដ្ឋបាលលោកបៃ ដិន កំពុងពិចារណាយ៉ាងដិតដល់ក្នុងការផ្តល់នូវអាវុធបាញ់រយៈចម្ងាយឆ្ងាយ និងសព្វាវុធផ្សេងទៀតដល់អ៊ុយក្រែន។

អ្នកស្រី Laura Cressey នាយកផ្នែកសន្តិសុខក្នុងតំបន់និងបញ្ជូនអាវុធ នៅការិយាល័យកិច្ចការនយោបាយនិងយោធានៃក្រសួងការបរទេស បានថ្លែងនៅសន្និសីទសារព័ត៌មានការពារជាតិក្នុងទីក្រុង Arlington កាលពីថ្ងៃពុធថា៖«យើងត្រូវបន្តពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្ននូវអ្វីដែលជាតម្រូវការចាំបាច់របស់អ៊ុយក្រែន»។
អ្នកស្រី បាននិយាយថា៖«មានការនិយាយច្រើនអំពីយន្តហោះ F-16 និងនិយាយច្រើនអំពីអាវុធបាញ់រយៈចម្ងាយឆ្ងាយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែត្រូវការច្រើនក្នុងលក្ខខណ្ឌនៃការហ្វឹកហ្វឺន»។
អ្នកស្រីCressey បាននិយាយថា សហរដ្ឋអាមេរិក មិនអាចផ្តល់«អ្វីដែលជាប្រធានបទក្តៅនៅពេលនេះ។ «យើងត្រូវពិនិត្យមើលឲ្យបានដិតដល់នូវលក្ខខណ្ឌ នៅសមរភូមិ សមត្ថភាពរបស់ប្រជាជនអ៊ុយក្រែនខ្លួនឯងក្នុងការទទួលយកការហ្វឹកហ្វឺន»។
