កីឡាករវាយកូនបាល់រុស្ស៊ី Daniil Medvedev បានកក់កៅអីនៅវគ្គ ៤ នាក់ចុងក្រោយ Grand Slam, US Open ហើយក្រោយទំលាក់មិត្តរួមជាតិ Ruben Rublev។
ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវប្រឈមតទល់នឹងសីតុណ្ហភាពក្តៅខ្លាំងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដែលចំរដូវក្តៅនៅពេលនេះ។

យ៉ាងណាក្តី ការប្រកួតក៏មិនអូសបន្លាយច្រើនសិតដែរដោយ Medvedev បានយកឈ្នះ Rublev ៣ សិតផ្ទួនៗ ៦-៤ ៦-៣ និង ៦-៤ ដើម្បីបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយនឹងត្រូវជួបជាមួយអ្នកឈ្នះរវាងកីឡាករអេស្ប៉ាញ Carlos Alcaraz រឺកីឡាករអាល្លឺម៉ង់ Alexander Zverev។
មួយប្រកួតទៀតលេងមុននៅថ្ងៃពុធម្សិលមិញ កីឡាករអាមេរិក Ben Shelton ក៏បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរក្រោយទំលាក់មិត្តរួមជាតិអាមេរិក Frances Tiafoe។
Ben Shelton នឹងត្រូវជួបជាមួយ Novak Djokovic ដើម្បីកៅអីវគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងក្នុងអាជីព៕ អត្ថបទ៖នាង សុភាវុធ
