អាជ្ញាធរខេត្ត​ស្វាយរៀង​ បញ្ជាក់​អំពី​ហេតុការណ៍​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ​ជ្រួល​យោបល់​ទាក់ទង​និង​យក​សំណាក​កូ​វីដ-​១៩

2021/05/27 08:23:39 pm        626

ស្វាយរៀង​ ៖ រដ្ឋបាលខេត្ត​ស្វាយរៀង ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​បញ្ជាក់​អំពី​ហេតុការណ៍ ដែល​បងប្អូន​កម្មករ​-​កម្មការិនី​ រោងចក្រ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ក្រុង​បាវិត ​នាំគ្នា​សម្រុក​ចេញពី​រោងចក្រ ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ ពាក់ព័ន្ធ​ការ​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​-១៩ ដែល​ការ​ជ្រួល​យោបល់​នេះ ​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​បន្ថែមទៀត ​ក្នុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាលខេត្ត​ស្វាយរៀង ​ដែល​ទូរទស្សន៍​BTV​ ទទួល​បាន​នា​រសៀល​ថ្ងៃទី​២៧​ ខែឧសភា ឆ្នាំ​២០២១​នេះ​ បាន​ឲ្យ​ដឹងថា ​កាល​ពីថ្ងៃទី​២៦​ម្សិលមិញ​នេះ​ មាន​កម្មករ​ម្នាក់​ ធ្វើការ​នៅក្នុង​រោងចក្រ​ដំឡើង​ទោចក្រយាន អេ អេ​ន ជេ (​ខេ​ម​បូ​ឌា​) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​១ ស្ថិតនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ​ដោយមាន​អាការ​សង្ស័យ​ចូល​ក្នុង​និយមន័យ​កូ​វីដ​-១៩ ​បាន​ស្ម័គ្រចិត្ត​ទៅ​យក​វត្ថុ​វិភាគ​សំណាក​ធ្វើតេស្ត​រហ័ស​ នៅ​ប៉ុស្តិ៍​យក​សំណាក​ក្រុង​បាវិត ហើយ​ជា​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

ក្រោយពី​ពិនិត្យឃើញ​កម្មករ​ម្នាក់​ ដែល​មាន​វិជ្ជមាន​កូ​វីដ-​១៩​នោះ​ ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ខេត្ត ​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​យក​វត្ថុ​វិភាគ​សំណាក ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៩​នាក់​ ហើយ​លទ្ធផល​វិជ្ជមាន​គឺ​បាន​ឃើញ​ចំនួន​៣​នាក់​។

តាមរយៈ​សេចក្តីជូនដំណឹង​នេះ ​អាជ្ញាធរខេត្ត​ស្វាយរៀង ​បានបញ្ជាក់​បន្ថែមទៀតថា ​ក្រុមការងារ​បាន​បន្ត​យក​វត្ថុ​វិភាគ​សំណាក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩ ​នៅ​អគារ​ផ្នែក​ខាងមុខ​ ចំនួន​១៤៥​នាក់ ហើយ​ជា​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៥៤​នាក់ ​បន្ទាប់មក​ក្រុមការងារ​បាន​សហការ​ជាមួយ​រោងចក្រ ​ធ្វើការ​ស្រាវជ្រាវ​ រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​នៅ​អគារ​ផ្សេងទៀត ​ដើម្បី​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ ​នៃ​ការ​ឆ្លង​ក្នុង​រោងចក្រ​ទាំងមូល​។ ​ប៉ុន្តែ​ដោយសារ​មានការ​ភិតភ័យ និង​ស្របពេល​ដល់​ម៉ោង​ចេញពី​ធ្វើការ ​បងប្អូន​កម្មករ​ កម្មការិនី​នៅ​អគារ​ដទៃទៀត ​ក៏បាន​នាំគ្នា​ចេញពី​រោងចក្រ ​បើទោះបីជា​ក្រុមការងារ ​បាន​ខិតខំ​ពន្យល់​ណែនាំ ​ពី​ការ​យក​វត្ថុ​វិភាគ​សំណាក​រក​មេរោគ​កូ​វីដ​-១៩ ណែនាំ​អំពី​ការថែទាំ​សុខភាព និង​ផល​ប៉ះពាល់ នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ តាមដាន​សុខភាព​ក្តី តែ​បងប្អូន​ជឿ​តាម​ការ​ញុះញង់​ និង​ការ​បំផុស បំផុល​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ ក៏បាន​នាំគ្នា​ធ្វើដំណើរ​ចេញពី​រោងចក្រ​ទាំង​ជ្រួលច្របល់​​តែម្តង​។

យ៉ាងណាក៏ដោយ​រដ្ឋបាល​ខេត្តស្វាយរៀង ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​បងប្អូន​កម្មករ​-​កម្មការិនី ​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ខាងលើ ​ដែល​ចេញពី​រោងចក្រ​មុន ​ការពិនិត្យ​វាយតម្លៃ​លើ​កម្រិត​ហានិភ័យ ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ​និង​ត្រូវ​តាមដាន​សុខភាព​ជាប្រចាំ ​ហើយ​ប្រសិនបើ​មាន​អាការ​ខុស​ប្រក្រតី ដូចជា ​ក្តៅខ្លួន​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់ក​, ពិបាក​ដកដង្ហើម​សូម​ផ្តល់ព័​ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ និង​រួសរាន់​ទៅ​យក​វត្ថុ​វិភាគ​សំណាក​ ឬ​ ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ ​០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២​នេះ​ផងដែរ​៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        51
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm