ស្វីស ៖ ព្រិលស.ក្បុស និងទឹកកក ចាប់ផ្តើមធ្វើឲ្យផ្ទាំងថ្មប្រែទៅជាពណ៌ប្រផេះនៅលើភ្នំអាល់របស់ប្រទេសស្វីស ស្របពេលដែលផ្ទាំងទឹកកក ចាប់ផ្តើមរលាយក្នុងល្បឿនលឿនជាងការរំពឹងទុក ក្រោយជួបរដូវក្តៅដ៏ក្តៅខ្លាំងបំផុត ។
កាលពីឆ្នាំមុន ផ្ទាំងទឹកកកប្រទេសស្វីស បានរកឃើញអត្រារលាយដ៏អាក្រក់បំផុត ចាប់តាំងពីការរលាយខ្លាំង ចាប់ផ្តើមកាលពីរយៈពេលជាង ១សតវត្សរ៍មុន ពោលគឺវាបាត់បង់ទំហំរបស់វាប្រហែល ៦ភាគរយ អំឡុងឆ្នាំ ២០២២ ។
គួរឲ្យដឹងថា ផ្ទាំងទឹកកនៅជុំវិញពិភពលោក ត្រូវបានគេវាស់សម្រាប់ធ្វើជាភស្តុតាងនៃការឡើងកម្តៅផែនដី ស្របពេលដែលសីតុណ្ហភាពនៅជុំវិញពិភពលោក បានហក់ឡើងខ្ពស់ ។
សីតុណ្ហភាពនៅក្នុងប្រទេសស្វីស ក្នុងខែសីហា បានកើនឡើងជាមធ្យម ១៥,៥អង្សាសេរពីលើកម្រិតធម្មតា ដែលធ្វើឲ្យវាក្លាយជាអាកាសធាតុក្តៅមួយក្នុងចំណោមអាកាសធាតុក្តៅបំផុតដែលត្រូវបានគេកត់ត្រា ១០លើកនៅក្នុងខែសីហា ។
នៅលើភ្នំ Montana ទីភ្នាក់ងារឧតុនិយម MeteoSchweiz របស់រដ្ឋាភិបាលស្វីស បានរកឃើញសីតុណ្ហភាពខ្ពស់ថ្មី ៣១,៥អង្សាសេ កាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅ ៕

