អាល្លឺម៉ង់ ៖ ព្រះអាទិត្យនាចុងរដូវក្តៅជាមួយនឹងសីតុណ្ហភាពប្រហែល ៣០អង្សាសេ បានទាក់ទាញមិនត្រឹមតែជាភ្ញៀវទេសចរប៉ុណ្ណោះទេ មកកាន់បឹងដែលស្ថិតនៅក្នុងទីក្រុង Troisdorf ជិតទីក្រុង Bonn តំបន់ភាគខាងលិចប្រទេសអាល្លឺម៉ង់ ។
ប៉ុន្តែស្លែពណ៌បៃតង-ខៀវផ្ទុកសាធាតុពុលកើនឡើងនៅក្នុងបឹងមួយនេះ បាននាំឲ្យក្រុមអាជ្ញាធរបិទមិនឲ្យក្រុមអ្នកហែលទឹកចូលហែលកម្សាន្តលេងនោះឡើយ ។
ស្លែពណ៌បៃតង-ខៀវ គឺជាចង្កោមបាក់តេរី ធ្វើឲ្យកើតមានស្លែបៃតងនៅមាត់បឹង ហើយស្លែមួយនេះ ដើរតួជាគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ។ នេះបើយោងតាមការអះអាងរបស់លោក Rainer Meilicke គឺជាប្រធានមន្ទីរសុខភាពស្រុក Rhein-Sieg ។
លោក Meilicke និយាយថា ជាមួយនឹងជំងឺរលាកស្បែក មនុស្សដែលលេបទឹកបឹងនេះ នឹងប្រឈមការធ្វើឲ្យខូចថ្លើម តម្រងនោម ឬជំងឺសរសៃប្រសាទ។
ដោយសារត្រូវពន្លឺព្រះអាទិត្យខ្លាំង សារធាតុអាម៉ូញ៉ូមនីត្រាត និងផូស្វាត បានធ្វើឲ្យទឹកបឹងប្រែទៅជាកើតស្លែពណ៌បៃតង-ខៀវផ្ទុកសារធាតុពុល ។
ដោយឡែក ទឹកស្អុយពីការធ្វើកសិកម្មនៅក្បែរនោះ នាំឲ្យបរិមាណកើនឡើងផងដែរនូវសារធាតុអាម៉ូញ៉ូមនីត្រាត និងផូស្វាត នៅក្នុងទឹកបឹង ៕

