បុរស​ម្នាក់​ត្រូវ​​បាន​បញ្ជូនទៅ​ពន្ធនាគារ ក្រោយ​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

2021/05/27 08:29:42 pm        30

ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល កូ​វីដ​-១៩ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១) ​កាលពី​ល្ងាច ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ​២០២១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៣៥២៣ ខ​.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ​២០២១ របស់​ចៅក្រម​ស៊ើបសួរ រស់ សាម៉ឺឌី ​បន្ទាប់ពី​បុរស​រូបនេះ​ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​រួចរាល់ ។

យោងតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការ​រត់គេច​ចេញពី​មណ្ឌល​ព្យាបាល​ ត្រូវ​ប្រឈម​នឹង​ ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ឆ្នាំ ទៅ៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ២០​លាន​រៀល​ តែបើ​មានការ​ចម្លង​ដល់​អ្នកដទៃ ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី៥​ឆ្នាំ ទៅ១០​ឆ្នាំជាមិនខាន​។

ជាមួយគ្នានេះ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តងទៀត ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​សូមមេត្តា​ចូលរួម​អនុវត្តតាម​វិធានការ​ព្យាបាល របស់​ក្រសួងសុខាភិបាល ដោយ​ការ ​អត់ធ្មត់​ដើម្បី​ឲ្យ​ជាសះស្បើយ​ ជៀសវាង​រត់គេច​ដែល​អាច​នាំ​ទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំ​ទុក្ខ​ដល់​អ្នក​ដ៏​ទៃ​ក្នុង​ក្រុមគ្រួសារ​ និង​សហគមន៍​ផង​ និង ​ត្រូវមាន​ទោសទណ្ឌ​ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​។

សូម​ជម្រាបជូន​ថា​ បុរស​ខាងលើ បាន​ព្យាយាម​រត់ចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​ក្រុមគ្រូពេទ្យ ​ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា​ កាលពី​ល្ងាច ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០២១​។ ​បន្ទាប់ពី​បាន​ទទួល​ការ​ស្នើសុំ ឲ្យ​ជួយ​អន្តរាគមន៍​ពី​ក្រុមគ្រូពេទ្យ​ កម្លាំង គ​-​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បានចេញ​ ស្រាវជ្រាវ​រុករក​មុខសញ្ញា​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រយៈពេល​ត្រឹមតែ​១៥​នាទី ​ក៏​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់​នោះ ​នៅ​ចំណុច​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២០០២ ​ទើប​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ ​ដែល​បាន​ត្រៀម​រួចជាស្រេច ​ជាមួយ​សំលៀកបំពាក់ ការពារ​មេរោគ​ និង ឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្តិ​ ចាប់​ឃាត់ខ្លួន​អ្នកជំងឺ​កូ​វីដ​-១៩​នោះ​ភ្លាមៗ តែម្តង​៕

អត្ថ​ប​ទ ៖ តារា​វុទ្ធី


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm