ចិន ៖ ទិន្នន័យផ្លូវការ បានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា ការនាំចូល និងការនាំចេញរបស់ប្រទេសចិនគិតជាប្រាក់យន់ បានធ្លាក់ចុះ ០,១ភាគរយ បើប្រៀបនឹងឆ្នាំមុន ពោលគឺធ្លាក់ដល់ ២៧,០៨សែនកោដិយ័ន (ប្រហែល ៣,៧៦សែនកោដិដុល្លារ) ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។
បើយោងតាមការិយាល័យរដ្ឋបាលគយចិន (GAC) បានឲ្យដឹងថា ការនាំចេញ បានកើនឡើង ០,៨ភាគរយ បើធៀបនឹងឆ្នាំមុន ពោលគឺឡើងដល់ ១៥,៤៧សែនកោដិយ័ន (ជាង ២សែនកោដិដុល្លារ) សម្រាប់ខែមករា ដល់ខែសីហា ខណៈដែលការនាំចូល បានធ្លាក់ចុះ ១,៣ភាគរយ ធៀបនឹងឆ្នាំមុន ពោលគឺធ្លលាក់មកត្រឹម ១១,៦១សែនកោដិយ័ន (ជាង ១សែនកោដិដុល្លារ)។
ទិន្នន័យ បានបង្ហាញថា ក្នុងខែសីហាតែមួយ ពាណិជ្ជកម្មបរទេសរបស់ប្រទេសនេះ បានធ្លាក់ចុះ ២,៥ភាគរយ ធៀបនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើង ៣,៩ភាគរយ ធៀបនឹងខែមុន៕

