ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង បង្កើតអាកាសយានិកយន្តដោយប្រើប្រាស់បញ្ញសិប្បនិម្មិត

2023/09/07 11:23:04 pm        140

ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង បានបង្កើតអាកាសយានិកយន្តដូចមនុស្សបេះបិទដ៏ទំនើបឈ្មោះ ‘PIBOT’ដែលអាចយល់ពីហត្ថកម្មជើងហោះហើរ និងប្រតិបត្តិការដំណើរការពេញរបស់ជើងហោះហើរដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាស្រ្តាចារ្យវីស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបកូរ៉េ (KAIST)លោក David Hyunchul Shim និយាយថា អាកាសយានិកយន្ត PIBOT គឺជាអាកាសយានិកដូចមនុស្សលើកដំបូងរបស់ពិភពលោក ដោយផ្អែកលើបច្ចេកវិទ្យាម៉ូដែលភាសាធំ(LLM) នឹងអនុញ្ញាតឲ្យរូបយន្តដឹងពីហត្ថកម្មពីឡុតមនុស្ស ដែលសរសេរជាភាសាទូទៅ ។

លោក Shim បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពីឡុតធម្មតា អាចគ្រប់គ្រងតែល្បឿនយន្តហោះ រយៈកម្ពស់ ឬលំនឹងយន្តហោះ ប៉ុន្តែអាកាសយានិកយន្ត PIBOT របស់ពួកយើង អាចគ្រប់គ្រងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ នៅលើយន្តហោះ ទាំងការបញ្ឆេះម៉ាស៊ីន និងពន្លត់ម៉ាស៊ីន ហើយនិងបើកយន្តហោះ ហោះឡើង និងចុះចត ពោលគឺអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ។

នៅក្នុងស្ថានភាពបន្ទាន់ អាកាសយានិកយន្ត អាចឆ្លើយតបបានយ៉ាងឆាប់រហ័សដោយគ្មានភាពស្លន់ស្លោ ហើយនិងគណនាផ្លូវសុវត្ថិភាព ដូចករណីដែលវាអាចហៅទៅកាន់ហត្ថកម្មប្រតិបត្តិការយន្តហោះ និងនីតិវិធី Quick Reference Handbook (QRH) ភ្លាមៗ ដោយប្រើប្រាស់បច្ចេកវិទ្យា ChatGPT ។

សម្រាប់ប្រតិបត្តិការច្បាស់លាស់ អាកាសយានិកយន្ត PIBOT មានកាមេរ៉ានៅលើមុខរបស់វា នៅលើដៃ និងនៅលើផ្នែកខាងមុខនៃរាងកាយរបស់វា ដើម្បីជួយកំណត់ និងប្រើប្រាស់កុងតាក់ចុចជាច្រើន ដោយដៃរូបយន្ត នៅក្នុងបរិស្ថានរំភើបញាប់ញ័រ ហើយរកឃើញស្ថានភាពទាំងក្នុង និងក្រៅយន្តហោះ ប៉ុន្តែបញ្ហាមួយនៅត្រង់ថាតើមនុស្សយើងហ៊ានជិះជាមួយអាកាយានិកយន្តមួយនេះដែរ ឬក៏អត់? ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm