កម្ពុជា-ឡាវ-វៀតណាមប្រកាសពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី

2023/09/07 11:27:06 pm        302

ភ្នំពេញ ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ ជំនួបកំពូលរវាង ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការន គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

​ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជនន ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់និងពិភពលោកដែលកំពុងមានការប្រែប្រួល យ៉ាងស្មុគស្មាញ ស្របពេលដែលបក្សទាំងបី និងប្រទេសទាំងបីកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

នៅក្នុងជំនួបនោះ ឯកឧត្តម ង្វៀន ហ៊្វុចុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ថងលុន ស៊ីសុលីត បានលើកឡើងអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ជាពិសេសគឺការកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្ថានភាពតំបន់និងពិភពលោក ដែលកំពុង កើតមានឡើងនាពេលថ្មីៗនេះ រួមទាំងខ្លឹមសារដែលភាគីទាំងបីយកចិត្តទុកដាក់ និងបានវាយតម្លៃចំពោះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំ បក្សទាំងបីបានឯកភាពលើការតម្រង់ទិសសំខាន់ៗសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង បក្សទាំងបី និងប្រទេសទាំងបីលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នាពេលអនាគត។

ថ្នាក់ដឹកនាំបក្សទាំងបីបានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងបី សម្រេចបាន និងបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះទំនាក់ទំនងល្អរវាងបក្ស និង ប្រជាជននៃប្រទេសទាំងបី ដែលមានការវិវឌ្ឍជាវិជ្ជមានកាន់តែរីកចម្រើនស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះរួមមាន ទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងបច្ចេកទេស។

ថ្នាក់ដឹកនាំបក្សទាំងបីបានសង្កត់ធ្ងន់អំពីប្រពៃណីសាមគ្គីភាពជិតស្និទ្ធជាប្រវត្តិសាស្ត្រ ក្នុងការជួយគ្ន ទៅវិញទៅមករវាងបក្ស និងប្រជាជននៃប្រទេសទាំងបី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកត្តាដ៏សំខាន់ បំផុត ដែលជាប្រភពកម្លាំងដ៏ខ្លាំងក្លា ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យក្នុងអតីតកាល ក៏ដូចជាក្នុងកិច្ចការការពារ និងកសាងប្រទេសរៀងៗខ្លួនរហូតដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ បក្សទាំងបីបានប្ដេជ្ញាចិត្តរួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា-ឡាវ-វៀតណាម នៅពេល បច្ចុប្បន្ន និងនាពេលអនាគត។

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការបក្ស ប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្ន បក្សនិងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្ស ទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្ដម្ភ លើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិន ប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។

ភាគីទាំងបីបានឯកភាពបន្តលើកកម្ពស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវ បង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជន នៃប្រទេសទាំងបី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជន ការកសាងនិងការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm