ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​អ្នកទោស​ទូទាំង​ប្រទេស​មុន​ចូល​ពន្ធនាគារ​ត្រូវ​តេស្ត​រកកូ​វីដ-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/05/27 02:03:15 pm        898

ភ្នំពេញ ៖ ​លោកឧត្តមអគ្គានុរក្ស.១ នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ​បាន​ថ្លែងថា ​ ចំពោះ​អ្នកទោស​ទាំងអស់​ មុន​ចូល​ក្នុង​ពន្ធនាគារ​ ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំនួន​២០​ថ្ងៃ​។

ថ្លែងប្រាប់​BTV តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៧ខែឧសភានេះ លោក នុត សវ​នា អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ស​ម្តេច​ក្រឡោ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ​បានចេញ​សេចក្តី​គោលការណ៍​ជុំវិញ​ការអនុវត្ត​ក្នុង​ពន្ធនាគារ​បន្ថែម ​ពិសេស​អ្នកទោស​ទើប​បញ្ជូន​ទៅ​ពន្ធនាគារ ត្រូវ​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការ​សុខាភិបាល​ទាំង​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ខណៈកាលពីពេល​កន្លងទៅ ​ក្នុង​ពេល​បញ្ជូន​អ្នកទោស​ទៅ​ពន្ធនាគារ ​អនុវត្ត​ត្រឹមតែ​ការពិនិត្យ​អាការៈ ផ្នែក​ខាងក្រៅ​តែប៉ុណ្ណោះ​។

លោកឧត្តមអគ្គានុរក្ស.១នុត សវ​នា អគ្គនាយករង​ និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ចំពោះ​កិច្ចការ​គ្រប់គ្រង​ស្ថានការណ៍​ពន្ធនាគារ​ខេត្តកណ្តាល​ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ថ្មី​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត ​ហើយ​គ្រប់គ្រង​សភាព​ការណ៍​បាន​ច្រើន​។ លោក​ ថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជូន​អ្នក​ជំនាញ ​ដើម្បី​សង្កេតការណ៍​ពី​វឌ្ឍនភាព ​ និង​សភាពការណ៍ ​ដែលមាន​ការប្រែប្រួល​ល្អ​ ឬ​អាក្រក់ ​និង​ប្រឹក្សា​យោបល់​ជាមួយ​មន្ត្រី​ពន្ធនាគារ​។

បើតាម​លោកឧត្តមអគ្គានុរក្ស.១ នុត សវ​នា ក្រោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ ​មានការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ​១៩​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ កាលពីដើម​ខែឧសភា​ កន្លង​ទៅ ​ និង​ករណី​ផ្ទុះ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ តែប៉ុណ្ណោះ​៕

​អត្ថបទ ៖ ឧ​ត្ត​ម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm