
ក្រុមទាហានស៊ីឈ្នួលWagnerរបស់ប្រទេសរុស្សី ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសចាត់ទុកថា ជាអង្គការភេរវកម្ម នៅក្រោមច្បាប់ភេរវកម្មឆ្នាំ២០០០។
ចំណាត់ការនេះ ពិតជាមានសារៈសំខាន់ ប៉ុន្តែអ្នកខ្លះចាត់ទុកថា ហួសពេលយូរទៅហើយ។
ចំណាត់ការនេះដែរ កើតឡើង ក្រោយពីមានការរិះគន់ពីគណៈកម្មាធិការកិច្ចការបរទេសរបស់សភា ដែលថា រដ្ឋាភិបាលមិនបានធ្វើគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួល Wagner។
ក្រុម Wagner គឺជាក្រុមយោធាឯកជនមួយ ដែលផ្តល់ហិរញ្ញប្បទានដោយវិមានក្រឹមឡាំង និងសកម្មក្នុងការលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសរុស្ស៊ីនៅជុំវិញពិភពលោក។
ដោយត្រូវបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយមានជំនួយពីចារកម្មយោធា GRU របស់រុស្ស៊ី សមាជិកស្នូលរបស់ក្រុមនេះ គឺអតីតទាហានរុស្ស៊ី Spetsnaz (កងកម្លាំងពិសេស) និងជាទាហានអាជីព ដែលមានកេរ្តិ៍ឈ្មោះដោយសារតែភាពតឹងតែង និងភាពឃោរឃៅ។
ពួកគេបានប្រយុទ្ធគ្នាក្នុងនាមរុស្ស៊ីនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ Donbas ប្រទេសស៊ីរី និងប្រទេសជាច្រើនទៀត នៅអាហ្វ្រិក។