
អង្គការយូណេស្កូ (UNESCO) នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) នេះ បានចេញផ្សាយគោលការណែនាំដំបូងរបស់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិតបង្កើតឡើងវិញ (GenAI) សម្រាប់វិស័យអប់រំ ដោយជំរុញឲ្យភ្នាក់ងាររដ្ឋាភិបាលគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា ដែលក្នុងនោះរួមមានទាំងការការពារឯកជនភាពទិន្នន័យ និងការកំណត់អាយុ សម្រាប់អ្នកប្រើប្រាស់។
ដោយត្រូវបានដាក់ឲ្យដំណើរការដោយមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្ត OpenAI របស់អាមេរិក ដែលគាំទ្រដោយក្រុមហ៊ុន Microsoft ក្នុងខែវិច្ឆិកា កម្មវិធីរបស់ ChatGPT គឺ GenAI Chatbot បានក្លាយជាកម្មវិធីវិវឌ្ឍលឿនបំផុតរបស់ពិភពលោករហូតមកដល់ថ្ងៃនេះ ហើយការលេចឡើងរបស់កម្មវិធីនេះ បានជំរុញឲ្យមានការដាក់ចេញពីក្រុមហ៊ុនគូប្រជែង ដូចជាកម្មវិធី Bard របស់ Google ជាដើម។
សិស្សានុសិស្ស ក៏បានចាប់ផ្ដើមពេញចិត្តផងដែរចំពោះកម្មវិធី GenAI នេះ ដែលអាចបង្កើតអ្វីៗទាំងអស់ រាប់តាំងពីការសរសេរអត្ថបទ រហូតដល់ការគណនាគណិតវិទ្យា ដោយគ្រាន់តែមានការចាប់ផ្ដើមប៉ុន្មានបន្ទាត់ប៉ុណ្ណោះ។
លោកស្រី Stefania Giannini ជំនួយការអគ្គនាយកផ្នែកអប់រំ បានសារព័ត៌មាន Reuters ថា៖ «យើងកំពុងប្រឹងប្រែងធ្វើឲ្យមានភាពស្របគ្នានៃល្បឿនផ្លាស់ប្តូរប្រព័ន្ធអប់រំ ទៅនឹងល្បឿនផ្លាស់ប្តូរនៃការរីកចម្រើនខាងបច្ចេកវិទ្យា និងការវិវឌ្ឍនៅក្នុងកម្មវិធី ដែលអាចស្វែងរកគំរូរៀនសូត្រទាំងនេះ»។
ក្នុងចំណោមគោលការណ៍ណែនាំជាបន្តបន្ទាប់ នៅក្នុងរបាយការណ៍ ដែលមាន ៦៤ទំព័រ អង្គការយូណេស្កូ បានសង្កត់ធ្ងន់លើតម្រូវការឲ្យមានកម្មវិធីសិក្សា AI ដែលដាក់ទណ្ឌកម្មដោយរដ្ឋាភិបាល សម្រាប់ការអប់រំ នៅសាលា ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ហើយនិងការបណ្ដុះបណ្ដាល៕