
បេសកជនសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានជួបជនភៀសខ្លួនស៊ូដង់ ដែលភៀសខ្លួនចេញពីអំពើហិង្សាជាតិសាសន៍ និងផ្លូវភេទ កាលពីថ្ងៃពុធ ហើយបាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើង ដើម្បីការពារនិងឆ្លើយតបចំពោះអំពើឃោរឃៅដ៏ធំ នៅក្នុងសង្គ្រាមនៅ ប្រទេសស៊ូដង់។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Adre ក្នុងប្រទេសឆាដជាប់ព្រំដែនជាមួយប្រទេសស៊ូដង់ លោកស្រី Linda Thomas-Greenfield សមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីការដាក់ទណ្ឌកម្មកម្រិតខ្ពស់ ដែលផ្តោតលើមេដឹកនាំរងនៃកងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) និងបងប្រុសរបស់មេបញ្ជាការ RSF ជុំវិញការរំលោភសិទ្ធិមនុស្ស។
លោកស្រីបានជួបជាលក្ខណៈឯកជនជាមួយស្ត្រីស៊ូដង់ចំនួន៧នាក់នៅក្រុង Adre ដែលបានប្រាប់លោកស្រីពីរបៀបដែលពួកគេបានគេចចេញពីអំពើហិង្សាដ៏ខ្លាំងក្លានោះ។
លោកស្រី Thomas-Greenfield បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ពួកគេទាំងអស់គ្នា បានរត់មកប្រទេសឆាដ ដោយសារការភ័យខ្លាចអ្វីដែលនឹងកើតឡើងចំពោះពួកគេ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបង្ហាញពីអារម្មណ៍ ឬបំណងចង់វិលត្រឡប់ទៅផ្ទះវិញទេ ដរាបណាអំពើហិង្សានេះ នៅតែបន្ត។