Dan Martin ឈ្នះ​ដំណាក់កាល​ទី ១៧ ប្រណាំង​កង់ Grand Tour, Giro d’Italia ខណៈ Egan Bernal បន្ត​នាំមុខ​

2021/05/27 08:48:57 pm        125

​​ប្រណាំង​កង់៖ កីឡាករ​​មកពី​សាធារណរដ្ឋ​អៀក​ឡង់ Dan Martin បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី ១៧ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Giro d’Italia ខណៈ​កីឡាករ​កូ​ឡុំ​ប៊ី Egan Bernal បន្ត​នាំមុខ​រួម​ដដែល​។

​​ដំណាក់កាល​ទី ១៧ ដែល​មាន​ចម្ងាយ​ផ្លូវ ១៩៣​គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម Israel Start-up Nation, Dan Martin បាន​មក​ដល់​ទី​ព្រ័ត្រ​មុន​អ្នក​លេខ​២ ១៣វិនាទី​គឺ​កីឡាករ​ព័រទុយហ្កាល់ Joao Almeida ខណៈ​កីឡាករ​ចក្រ​ព​អង់គ្លេស Simon Yates លេខ៣ ក្នុង​ដំណាក់កាល​។ យ៉ាង​​ណាក្តី​ក្រោយ ១៧ ដំណាក់កាល​នេះ អតីត​ជើងឯក Tour de France កីឡាករ​កូ​ឡុំ​ប៊ី Egan Bernal នៅតែបន្ត​នាំមុខ​រួម​ដដែល​មាន​វេលា​ចំណេញ​លើ​អ្នក​លេខ២ កីឡាករ​ម្ចាស់ផ្ទះ​អ៊ីតាលី Damiano Caruso ២នាទី ២១វិនាទី ស្រប​ពេល​ដែល Simon Yates របស់​ក្រុម Bike Exchange ឈរ​លេខ៣ យឺត​ជាង ៣នាទី ២៣វិនាទី​។

​​ថ្ងៃ​ព្រហស្បតិ៍​ជា​ការ​ប្រកួត​ដំណាក់កាល​ទី ១៨ លើ​ចម្ងាយ​ផ្លូវ ២៣១​គីឡូម៉ែត្រ​ប្រណាំង​លើ​ស្ថានភាព​ផ្លូវ​រាបស្មើ​។ ​ការ​ប្រកួត​ប្រណាំង​កង់ Giro d’Italia នឹង​បិទ​បញ្ចប់​នៅ​ដំណាក់កាល​ទី​២១ ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង Milan៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        334
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        418

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm