សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ ទោះបីជាសភាពការណ៍ពិភពលោក មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់ជានិច្ច

2023/09/08 03:46:21 am        128

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍ពិភពលោក និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ 

សម្តេចរដ្ឋសភាធិបតី បានបន្តថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបលើកទី២៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានភ្ជាប់ឡើងវិញនាឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ភាពជាដៃគូនិងសហប្រតិបត្តិការទ្វេភាគីបានកើនឡើង ហើយត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ស្ទើរគ្រប់វិស័យ។ មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ត្រូវបានវេញជាប់គ្នាដោយផ្អែកលើភាពជឿទុកចិត្ត គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពនេះ នឹងនៅស្ថិតស្ថេរគង់វង្ស ហើយកាន់តែរីកលូតលាស់ ខ្លាំងឡើងថែមទៀតទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កាន់តែរឹងមាំនិងរីកចម្រើនឡើង ទៅថ្ងៃអនាគត។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ 

នាឱកាសនេះដែរ ឯកឧត្តម គីម ជីនព្យូ បានលើកឡើងថា នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកសាងសមិទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន។ ទំហំពាណិជ្ជកម្មកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ២០ដង បើប្រៀបធៀបទៅអតីតកាល។ កម្ពុជានិងសាធារណរដ្ឋកូរ៉េ គឺជាដន្លងនឹងគ្នា។ ចំណងអាពាហ៍ពិពាហ៍ប្រជាជននៃប្រទេសទំាងពីរដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េបានផ្តល់កំណើតប្រមាណជាង១ម៉ឺននាក់។ 

ឯកឧត្តមប្រធានរដ្ឋសភា បានសន្យានឹងរួមសហការជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងការពូនជ្រំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត នាពេលអនាគត។ 

ជារួម ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរកាលពីព្រឹកមិញ ដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងល្អប្រសើរឡើងថែមទៀត៕ ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm