រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកមានបំណងធ្វើឲ្យរុស្ស៊ីនៅឯកោក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីទប់ទល់ប្រទេសចិន នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងDhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍។
លោក Lavrov គឺជារដ្ឋមន្ត្រីការបរទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសបង់ក្លាដែស ចាប់តាំងពីឯករាជ្យឆ្នាំ១៩៧១របស់ខ្លួន ដែលបានទៅដល់ទីក្រុងDhaka កាលពីល្ងាចថ្ងៃព្រហស្បិ៍សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ទាំងរុស្ស៊ី ទាំងប្រទេសលោកខាងលិច កំពុងស្វែងរកការគាំទ្រពីប្រទេសបង់ក្លាដែស ដែលមានភាពស្ទាក់ស្ទើរទទួលយកភាគីទាំងពីរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាប្រទេសនេះ ព្យាយាមទប់ទល់តម្លៃប្រេងហក់ឡើងខ្ពស់និងការនាំចូលស្បៀងអាហារក៏ដោយ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុង Dhaka នៅសប្តាហ៍ក្រោយនេះដែរបន្ទាប់ពីចូលកិច្ចប្រជុំ G20 ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងជាមួយប្រទេសមួយដែលជួបប្រទះកំណើនសេដ្ឋកិច្ចឆាប់រហ័ស៕

