អាមេរិក៖ ប្រទេសមហាអំណាចពិភពលោកធំបំផុតចំនួនរបសពិភពលោក គឺ សហរដ្ឋអាមេរិក និងប្រទេសចិន បានប៉ះទង្គិចពាក្យសម្ដីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង នៅជំនួបកំពូលមួយជាមួយបណ្ដាមេដឹកនាំអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ខែកញ្ញា ខណៈម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានជំរុញភាគីទាំងអស់ឲ្យរក្សាសន្តិសភាព និងបញ្ជៀសជម្លោះ ។
អំឡុងជំនួបកំពូលអាស៊ីបូព៌ាប្រចាំឆ្នាំ(EAS) បានធ្វើឡើងនៅក្នុងរដ្ឋធានីហ្សាការតា ក្រៅ ជំនួបកំពូលអាស៊ាន អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី កាម៉ាឡាហារីស(Kamala Harris) បាន បញ្ជាក់ថា សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដែនសមុទ្រ ត្រូវតែបានគោរព នៅក្នុងការប្រកួតប្រជែងដ៏ក្ដៅគគុក នៅសមុទ្រចិនខាងត្បូង។
លោកស្រី ហារីស ដែល បានចូលរួមជំនួបនេះតំណាងឲ្យលោកប្រធានាធិបតី Joe Biden ក៏បាននិយាយផងដែរថា ជម្លោះទាំងអស់ត្រូវតែត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសជាង១៦០ រួមទាំងប្រទេសចិនផងដែរ។
លោកនាយករដ្ឋមន្ត្រី លីឈាង (Li Qiang) ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា បណ្ដាប្រទេសនៅក្នុងតំបន់ ត្រូវគោរពឲ្យបានពេញលេញនូវកិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយប្រទេសក្នុងតំបន់ក្នុងការចរចាការគ្រប់គ្រងសមុទ្រចិនខាងត្បូង និងរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់៕

