ក្រសួងផែនការ​ បន្ត​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ សម្រាប់​កម្មវិធី​ ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់

2021/05/27 01:53:14 pm        507

ភ្នំពេញ ៖ សកម្មភាព​ការងារ​របស់​ក្រុមយុវជន​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វត្តមាន​របស់​មន្ត្រី​មូលដ្ឋាន ​កំពុង​បន្ត​ការ​ចុះ​​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​គ្រួសារ ​សម្រាប់​ទទួល​បានការ​ឧបត្ថម្ភ​ពី​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​កា​របិទ​ខ្ទប់​។​ ការចុះ​កំណត់​អត្តសញ្ញាណ​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣០​ ខែឧសភា ​ខាងមុខ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងផែនការ​។

ជាការ​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​កម្ម​វិធីជំនួយ​សង្គម​ថ្មី​មួយទៀត គឺ “​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់​”​។ ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់ នេះ​គឺ​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់ ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ​និង​ក្រុងព្រះសីហនុ​។

កម្មវិធី​នេះ ក៏​នឹង​ជួយឧបត្ថម្ភ​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩ ​មានការ​លំបាក​ផ្នែក​ជីវភាព​ និង​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​អាយុជីវិត​ដោយសារ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ​២០​កុម្ភៈ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

គិត​មក​ត្រឹម​ពេលនេះ ការងារ​កំណត់​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ និង​គ្រួសារ​ដែល​នឹង​ទទួល​ផល ​គឺ​កំពុងតែបន្ត​ដោយមាន​មន្ត្រី​មូលដ្ឋាន និង​វត្តមាន​របស់​យុវជន​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ចុះ​សម្ភាស​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​។ ការកំណត់​អត្តសញ្ញាណ​នេះ ​នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣០ ​ខែឧសភា​ខាងមុខ ​នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងផែនការ​។

សម្រាប់​គ្រួសារ​ដែល​ទទួល​បានកា​រ​សម្ភាស​រស់នៅក្នុង​សង្កាត់​ដង្កោ ​ខណ្ឌដង្កោ នា​ព្រឹក​នេះ ពួកគាត់​លើកឡើងថា​ ការបង្កើត​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ​ ជា​រឿង​ប្រសើរ ​និង​មាន​អត្ថប្រយោជន៍​សម្រាប់​ពួកគាត់​ដែល​មាន​ជីវភាព​ខ្វះខាត​ និង​រង​ផល​ប៉ះពាល់​ច្រើន​កំឡុង​ពេល​បិទ​ខ្ទប់​មកនេះ​។

ការងារ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​គ្រួសារ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់​នេះ មានការ​ចូលរួម​ស្ម័គ្រចិត្ត​យ៉ាងសកម្ម​ពី​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ លោក ខែម សុខ​ជា ជា​យុវជន ស ស យ ក មួយរូប ដែល​បាន​ចូលរួម​ក្នុង​ការងារ​សម្របសម្រួល​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ​និង​ចូលរួម​ក្នុង​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​សម្រាប់​កម្មវិធី​ថ្មី​នេះ ​លើកឡើងថា​ លោក​ជា​យុវជន ​លោក​ពិតជា​ពេញចិត្ត​ក្នុង​ការ​បំពេញការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ​និង​សម្រាប់​ជាតិ​ក្នុង​កំឡុងពេល​ការលំបាក​នេះ​។

ចំពោះ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការបិទ​ខ្ទប់ តាម​សេចក្ដីសម្រេច​របស់​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បញ្ជាក់ថា ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ដើមខែ​មិថុនា​ ខាងមុខនេះ ​ដោយ​ក្រសួង​សង្គមកិច្ច ជា​ក្រសួង​ទទួលខុសត្រូវ​ក្នុង​ការ​បើក​សាច់ប្រាក់​ជូន​អ្នក​ទទួលផល​។ ចំពោះ​ចំនួន​ថវិកា គឺ​មាន​ភាពខុសគ្នា​ទៅតាម​ចំនួន​សមាជិកគ្រួសារ​នីមួយៗ​។

សេចក្ដីសម្រេច​នេះ​ បញ្ជាក់ថា ​សម្រាប់​ប្រជាពលរដ្ឋ ​និង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ ក្នុង​តំបន់​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ​និង​ក្រុងព្រះសីហនុ អាច​ទទួល​បាន​ថវិកា ពី​១៥៦ ០០០ រៀល ទៅ​៣១១ ០០០ រៀល​។

ចំណែកឯ​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩ ​និង​មាន​ជីវភាព​លំបាក​វិញ ​អាច​ទទួល​បាន​ថវិកា​ពី ១៥៦ ០០០ រៀល ទៅ ៣១១ ០០០ រៀល​ដូចគ្នា​។ រីឯ​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​អាយុ​ជីវិត ដោយសារ​កូ​វីដ​-១៩​វិញ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ​គឺអាច​ទទួល​បាន​ថវិកា ចាប់ពី ៤៤០ ០០០​រៀល ទៅ ៧៦០ ០០០​រៀល​៕

​អត្ថបទ ​៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm