ប្រេស៊ីល៖ ពលរដ្ឋក្នុងក្រុង Roca Sales នៅប្រទេសប្រេស៊ីលភាគខាងត្បូងបានប្រមែប្រមូលរៀបទុកដាក់ពីការបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពល វាយបោកបក់មកលើរដ្ឋ Rio Grande do Sul។ ភ្លៀងធ្លាក់ នៅចុងភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៩នាក់ស្លាប់ និងបានជនលិចផ្ទះជាច្រើនខ្នង ព្រមទាំងបានធ្វើឲ្យទន្លេពេញហៀរច្រាំង។
យោងតាមរដ្ឋាភិបាលរដ្ឋ Rio Grande do Sul បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះស៊ីក្លូនត្រូព្រិកខ្លាំងក្លា បានធ្វើឲ្យទីក្រុងចំនួន៨០រងផលប៉ះពាល់ និងបន្សល់ទុកពលរដ្ឋជាង២.៣០០នាក់ គ្មានលំនៅឋាន និងជាង៣.៩០០នាក់ភៀសខ្លួនចេញ។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុឯករាជ្យ MetSul និងClimatempo បានប្រុងប្រយ័ត្នចំពោះរដ្ឋ Rio Grande do Sul ដែលអាចទទួលភ្លៀងរលឹមធ្លាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ៕

