កម្ពុជា តាមស្មើហុងកុង ១-១ នៅចុងម៉ោង បន្ទាប់ពី ចាន់ វឌ្ឍនាកា ខកខានឱកាស​ទាត់ប៉េណាល់ទី

2023/09/08 05:42:54 pm        612

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានវាយបកតាមស្មើក្រុមភ្ញៀវហុងកុង ដោយលទ្ធផល ១-១ នៅចុងម៉ោង ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិ ។

ជំនួបដ៏ជក់ចិត្តនេះ ហុងកុង បានព្យាយាមដាក់សម្ពាធខ្លាំង លើក្រុមគោព្រៃកម្ពុជា នៅវគ្គទី១ និង​រក​បាន​គ្រាប់នាំមុខ ១គ្រាប់មុន នៅនាទី២១ ដែលធ្វើសម្រេចដោយកីឡាករ Everton Camargo​។

ប៉ុន្ដែនៅវគ្គទី២ ក្រុមជម្រើសជាតិកម្ពុជា បានផ្លាស់ប្ដូរទម្រង់លេង ដោយ​បង្កើត​ឱកាស​ច្រើន​ដង​លើ​​គូ​ប្រកួត រហូតដល់នាទី៨៦ បន្ទាប់ពីអ្នកចាំទី Yapp Hung Fai បង្កកំហុសលើខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង អាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់ពិន័យឲ្យកម្ពុជា តែសោកស្ដាយកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតពុំបានសម្រេច ធ្វើឲ្យរបូតឱកាសតាមស្មើ ។

យ៉ាង​ណាក្ដីក្រុមគោព្រៃកម្ពុជា នៅតែព្យាយាមប្រយុទ្ធដល់នាទីចុងក្រោយ ពិសេស​ក្រោយ​ទាត់​ប៉េណាល់ទី​មិន​បានសម្រេច ចាន់ វឌ្ឍនាកា ក៏បង្កើតឱកាសរកគ្រាប់តាមស្មើជាថ្មី ដោយ​ការ​លើក​បាល់​ចេញ​ពីជ្រុង​បញ្ជូនឲ្យមិត្តរួមក្រុមកីឡាករ ស៊ិន សុផាណាត់ បញ្ចប់ទីគ្រាប់តាមស្មើ នៅនាទី​៩០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា ស្មើហុងកុង ១-១ តែម្ដង។

ជាមួយលទ្ធផលស្មើគ្នានេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា បាន​អាច​បង្កើត​កំណត់​ត្រា​មិនស្គាល់​ជ័យ​ជម្នះ​លើក្រុមហុងកុងបានឡើយ បន្ទាប់ពីជួបគ្នាចំនួន ៩លើក គិត​ចាប់​ពី​ឆ្នាំ​១៩៥៧​ រហូតដល់បច្ចុប្បន្ន គឺហុងកុងឈ្នះ ៧ប្រកួត និងស្មើ ២ប្រកួត ។

គួរដឹងថា ក្រោយជួបហុងកុង ក្រុមគោព្រៃកម្ពុជា នឹងបន្ដជួបក្រុមម៉ាកាវ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ ១ប្រកួតទៀត នាថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល ដើម្បី​ត្រៀមលក្ខណៈប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន នាខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm