លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 06:41:05 pm        214

ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។

លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។

លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ 

ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm